ជាតិ
លោក អ៊ុំ សំអាន បន្ត​ស្វែងរក​ហេតុផល​ដែល​UNរក​ផែនទី​កម្ពុជា​មិនឃើញ
27, Aug 2015 , 12:25 pm        
រូបភាព
ដោយ: ថ្មីៗ
លោក អ៊ុំ សំអាន ប្រកាស​ពី​សហរដ្ឋអាមេរិក​មក​ថា រូបលោក បាន​រកឃើញ​ផែនទី​បោ​ន​របស់​កម្ពុជា​ចំនួន ២៦ ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស នៅ​បណ្ណាល័យ​សភា (Library of Congress) ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក។ លោក អ៊ុំ សំអាន នឹង​បន្ត​ស្វែងរក​មូលហេតុ​ដែល​អង្គ​ការ​សហប្រជាជាតិ​រក​មិនឃើញ​ផែនទី​របស់​កម្ពុជា នៅ​ស្នាក់ការ​អង្គការ​ធំ​នេះ​តែម្តង។


 
ចេញពី​ក្រុង​វ៉ាស៊ីនតោន លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្តដំណើរ​ទៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង New York ដើម្បី​រកហេតុ​ផល​ពិតប្រាកដ ដែល​អង្គការ​នេះ​រក​ផែនទី​កម្ពុជា​មិនឃើញ។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មានថ្មីៗ លោក អ៊ុំ សំអាន អះអាងថា រូបលោក​មិន​យល់​ឡើយ តើ​ហេតុអ្វី​បានជា​អង្គការសហប្រជាជាតិរ​ក​មិនឃើញ? តំណាងរាស្ត្រ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា៖« ខ្ញុំ​ចង់ដឹង​ឲ្យ​ច្បាស់​ថា បើ​ផែន​ទីនោះ​បាត់​រក​មិនឃើញ ដោយសារ​អ្វី? ហើយ​បើ​បាត់ បាត់​ពេលណា? ឬ​យើង​មិន​យកទៅ​តម្កល់»។ 
 
ពី​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន អះអាងថា រូបលោក បាន​រកឃើញ​ផែនទី​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក  (Library of Congress) ។ ផែនទី​ដែល​លោក​រកឃើញ​នោះ ជា​ផែន​ទីបោ​ន​របស់​កម្ពុជា​ចំនួន ២៦ ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស។ លោក​ថា ផែនទី​ទាំងនេះ ព្រះ​បរម​តន​កោដ្ឋ​យកមក​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ទ​ទូល​ស្គាល់​ខ្សែ​ព្រំដែន​ម្ពុ​ជា​នៅ​ថ្ងៃទី២ខែមេសា​ឆ្នាំ១៩៦៤ ។ « ផែនទី​ទាំងនេះ​គ្មាន​ត្រា​យួន​និង​ហត្ថលេខា​លោក ឌិ​ត មុន្ទី និង​លោក លីវ វ៉ាន់​ ឆ្នាំ១៩៨៥ ដូច​ផែនទី​រដ្ឋាភិបាល​ទេ »។ នេះ​ជាការ​អះអាង​របស់លោក អ៊ុំ សំអាន។
 
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ៕
 

Tag:
 អ៊ុំ សំអាន
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com