ពីនេះ ពីនោះ
ឯកសារសត្វ៖ ស្កា​ធំ​ជា​សត្វ​ចូលចិត្ត​រស់នៅ​ដោយ​ឯកោ
29, Aug 2015 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ ស្កា​ធំ​ជា​ប្រភេទ​សត្វ​ស្កា​ដែលមាន​មាឌធំ មាន​រោម​វែង​ជាង​ស្តា​តូច កន្ទុយ​ខ្លី និង​មាន​ឆ្នូត​ស​ចាស់​ពី​មាត់ រហូតដល់​ស្មា។ ចង្កា​ពណ៌​ស ក​ពណ៌​ខ្មៅ ទ្រូង​ពណ៌​ត្នោត​ចាស់ ពោះ​ពណ៌​ត្នោត​ខ្ចី។ សម្បុរ​ខ្លួន​ទាំងមូល​គឺ​ប្រផេះ ឬ​ត្នោត​ចាស់ ជើង​ទាំង​បួន​មាន​ពណ៌​ក្រ​ម៉ៅ។

 
ជីវសាស្ត្រ៖ ស្កា​ធំ​ចូលចិត្ត​រស់នៅ​ដោយ​ឯកោ ហើយ​ចេញ​រកស៊ី​នៅពេល​យប់ វា​អាច​រស់​នៅតាម​តំបន់​ជាច្រើន​ប្រភេទ។ ចំណី​របស់​វា​ភាគច្រើន​គឺ ក្តាម ត្រី ក​ង្កែ​ម និយាយ​រួម​គឺ​សត្វតូចៗដែល​រស់នៅ​អាស្រ័យ​នឹង​ទឹក ស្កា​ធំ​ជា​សត្វ​ដែល​អាច​ហែល​ទឹក​យ៉ាង​ចំណាន។ សត្វ​នេះ​អាច​រស់នៅ​បាន​ដល់១០ឆ្នាំ។ 
 
រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាននៅ​កម្ពុជា​ក្នុង​ជម្រក​សមស្រប។ វា​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​នៅ​ភាគ​ខាងកើត ប្រទេស​ឥណ្ឌា ភាគខាងត្បូង​ប្រទេស​ចិន តំបន់​ដីគោក​ទូទាំង​អាស៊ីអាគ្នេយ៍។ 
 
ស្ថានភាព​អភិរក្ស៖ ស្កា​ធំ​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ ប៉ុន្តែ​ប្រភេទ​នេះ​កំពុង​រងគ្រោះ​ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​ទាក់​ចាប់ ដើម្បី​ធ្វើ​ជំនួញ។ 
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com