កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជា ចាញ់ ថៃ ៦-០
30, Aug 2015 , 5:52 pm        
រូបភាព
ដោយ: រួបរួម
ឱកាស​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម១៩ឆ្នាំ កម្ពុជា ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U19 Championship កំពុងស្ថិត​នៅក្នុង​ភាពស្រពេចស្រពិល​នៅឡើយ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ថៃ ៦-០ ។



នា​ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល A នៅលើ​ទីលាន Lao National Stadium ក្នុង​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នៅ​ល្ងាច​ថ្ងៃនេះ កីឡាករ Rithideth Phensawat រកបាន​មួយ​គ្រាប់​នៅក្នុង​តង់​ទីមួយ ហើយ Jakkit Wachpirom បន្ថែម១គ្រាប់ ប្រធាន​ក្រុម Worachit Kanitsribumphen រកបាន២គ្រាប់ និង Supachai Chaided រកបាន២គ្រាប់​ជា​បន្តបន្ទាប់​នៅ​ជិត​បញ្ចប់​ការប្រកួត។

U19 ថៃ រក្សា​ការ​ឈ្នះ​ទាំង៤ប្រកួត​នៅក្នុង​ពូ​ល A ដោយ​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កម្ពុជា​រង់ចាំ​អ៊ុត​មើល​ការប្រកួត​រវាង​ហ្វីលីពីន និង​ម្ចាស់ផ្ទះ​ឡាវ នៅពេល​បន្ទាប់ ដោយ​សង្ឃឹមថា ហ្វីលីពីន អាច​ទប់​ត្រឹម​ស្មើ​ម្ចាស់ផ្ទះ​ឡាវ៕


Tag:
 AFF U19
© រក្សាសិទ្ធិដោយ thmeythmey.com