ជាតិ
សង្គមជាតិ
មនុស្ស ៤០នាក់ ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៣០ សីហា
31, Aug 2015 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ១០នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល ៣០នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស​ចំនួន ២២លើក (យប់១២លើក) នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការ​ដ្នា​ន​នគរបាលជាតិ។



ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២២លើក​នេះ យានយន្ត​ខូចខាត​សរុប ៣៥គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ២៥គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង រថយន្ត​ធុន​ធំ ៤គ្រឿង យានផ្សេងៗ ២គ្រឿង និង​ថ្មើរជើង២នាក់ ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៨លើក និង​ប្រជែង​គ្រោះថ្នាក់៤លើក, មិន​ប្រកាន់​ស្តាំ ៦លើក, ស្រវឹង១លើក, មិន​គោរ​ព​សិទ្ធិ ២លើក និង​បត់​គ្រោះថ្នាក់១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន ពាក់មួក​សុវត្ថិភាព​ចំនួន ៣១នាក់ (យប់២២នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com