ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច តាម​ហ្វេ​ស​បុក
05, Sep 2015 , 10:55 pm        
រូបភាព
សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​គំរាម​សម្លាប់​លោក សុខ ទូច តាម​ហ្វេ​ស​បុក កាលពី​ល្ងាច​ម៉ោង ៥ ថ្ងៃទី៥ ខែកញ្ញា​នេះ នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​ជនសង្ស័យនេះបាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា ។



បើតាម​ការចុះផ្សាយ​រប​ស់គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ ជនសង្ស័យ​ម្នាក់នោះភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីកន្លែង​កំណើត ក្នុងឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង។

ប្រភពព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​បាន​សារភាពថា ខ្លួនពិត​ជា​អ្នក​បង្ហោះ​សារ មាន​រូបភាព​គំរាម សម្លាប់ លោក​បណ្ឌិត សុខ ទូច ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ។ ប្រភពបន្ដថា ​សកម្មភាព​ជនសង្ស័យ​នេះ​កន្លងមក ក៏​ធ្លាប់​លួច​ប្រាក់​ព្រះសង្ឃ​ក្នុង​វត្ត នៅ​ស្រុកកំណើត​កាលពី​ឆ្នាំ២០១២ និង​រត់គេចខ្លួន​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ៕




© រក្សាសិទ្ធិដោយ thmeythmey.com