ប្លែកៗ
អន្តរជាតិ
សហរដ្ឋអាមេរិក ៖ នារី​ម្នាក់​បើកឡាន​អគ្គិសនី Barbie ទៅ​រៀន បន្ទាប់ពី​ត្រូវ​ដកហូត​ប័ណ្ណបើកបរ
06, Sep 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
សម្រាប់​មនុស្ស​មួយចំនួន ពួកគេ​ពិតជា​ជ្រើសរើស​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ជាក់​ជាមិនខាន បើ​គ្មាន​ប័ណ្ណបើកបរ។ តែ​សម្រាប់​និស្សិត​ស្រី​អាមេរិកាំង​ម្នាក់នេះ នាង​សុខចិត្ត​បើកឡាន​ជ័រ Barbie វិញ។ Tara Monroe អាយុ ២០ ឆ្នាំ​បានក្លាយ​ទៅជា​មនុស្ស​គួរ​ជាទី​ចាប់អារម្មណ៍​នៅក្នុង​សាកលវិទ្យាល័យ Texas នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុង​តំបន់ San Antonio Express-News កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ។

 
បន្ទាប់ពី​ចេញពី​កម្មវិធី​ប្រគំ​តន្ត្រី​មួយ នាង​ត្រូវ​ប៉ូលិស​ស្ទាក់​ឲ្យ​ធ្វើតេស្ត​វាស់​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម តែ​នាង​បាន​បដិសេធ។ ប៉ូលិស​ក៏បាន​ដកហូត​ប័ណ្ណបើកបរ​របស់​នាង​ចាប់តាំងពី​ខែកក្កដា​មក។ ឪពុក​របស់​នាង​បានផ្តល់​យោបល់​ឲ្យ​នាង​ជិះ​កង់​ទៅ​រៀន។ តែ​នាង​បែរជា​ទៅ​ទិញ​ឡាន​តុក្កតា Barbie ពណ៌​ផ្កាឈូក ក្នុងតម្លៃ ៦០ ដុល្លារ​វិញ​តាម​អ៊ី​ន​ធឺ​ណេ​ត​វិញ។
 
នាង​បាន​ជិះ​រថយន្ត​អគ្គិសនី​នេះ​ទៅ​សាកលវិទ្យាល័យ ដោយ​អាច​បើក​បាន​ក្នុង​ល្បឿន ៨ គ.ម/ម៉ោង ហើយក៏​ក្លាយទៅជា​មនុស្ស​ល្បី​ក្នុង​សាលា។ នាង​បាន​និយាយ​ដោយ​រីករាយ​ថា៖ « ខ្ញុំ​ជិះឡាន​ជ័រ​នេះ​ទៅ​សាកលវិទ្យាល័យ នេះ​គឺជា​ជម្រើស​ដ៏​ល្អ​មែន »៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com