អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ 33នាក់​ដំបូង​ហើយ ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ​កំប៉ុង​អបអរ​មេដាយមាស
07, Sep 2015 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេល​ល្ងាច​ថៃ្ង​អាទិត្យ​កន្លងទៅនេះ ស្រា​បៀរ​អង្គរ​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ចំនួន 33នាក់​ដំបូង​ហើយ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថី្ម​មួយទៀត​របស់ខ្លួន​ដើម្បី​អប អរសាទរ​មេដាយ មាស​មួយទៀត​ដែល​ស្រា​បៀរ​អង្គរ​ទើប​ទទួលបាន​ពី​ម៉ុង​សេ​ឡិច​សិន ហើយក៏​បានធ្វើ​ការចែក​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន នៅក្នុង​កម្មវិធី​តន្ត្រី​ពិសេស របស់​ស្ថានីយទូរទស្សន៍ ហង្ស​មាស​HDTV ។
 
ថ្លែង​នៅក្នុង​ឱកាស​នោះ​អ្នកស្រី សៅ​សុភ​ក្ត្រ អ្នកតំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​បញ្ជាក់ថា នៅក្នុង​កម្មវិធី​ប្រូ​មូ​សិន​ជំហាន​ទី2នេះ ក្រុមហ៊ុន​បាន​ប្តូរ​ព៍ណ​និម្មិត​សញ្ញា​រង្វាន់ នៅលើ​ក្រវិល​កំប៉ុង ពី​ព័ណ៌​ក្រហម​ទៅ​ព័ណ៌​បៃតងចាស់ ដើម្បី​ឲ្យ​អតិ​ថ​ជន មើលឃើញ​រូបភាព​បាន​កាន់តែច្បាស់​ជាង​មុន។ ពិសេស​ជាងនេះទៅទៀត ក្រុមហ៊ុន​បានសម្រេច​បន្ថែម​រង្វាន់ ទូរស័ព្ទ Samsung Galaxy A5ចំនួន160រង្វាន់​ទៀត បន្ថែម​ពីលើ​ម៉ូតូ​Honda Dream 160 រង្វាន់ និង​ទូរស័ព្ទ iPhone 6 160 រង្វាន់​ប្រចាំខែ និង​រង្វាន់ផ្សេងៗជាច្រើន​ទៀត​ចែកជា​រៀងរាល់ថ្ងៃ។ 
ក្នុងឱកាស​ទទួល​រង្វាន់​នោះដែរ លោកពូ​សឿង សូ មកពី​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា កន្លងមក លោកពូ ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូបគាត់​បានឈ្នះ​ម៉ូតូ Honda Dream ថ្មី​សន្លាង1 គ្រឿង។ចំណែក​បងស្រី លាភ គីម​ឡេង ជា​អតិថិជន​មកពី ខេត្តបន្ទាយមានជ័យ បានផ្តល់​បទ សម្ភាសន៍​ទាំង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ថា គាត់​ពិតជា​មិន​នឹកស្មានថា​រូបគាត់​មានសំណាង​ឈ្នះ​ម៉ូតូ​ពី​ស្រា​បៀរ​អង្គរ​ទាល់តែសោះ គាត់​បាន​បន្តទៀតថា រង្វាន់​នេះ​គឺជា​គប្ប​ជួន​ពេល​គាត់​ត្រូវ​ទិញ​ម៉ូតូ​ថ្មី​ល្មម។
គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​ប្រូ​ម៉ុ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​ជំហាន​ទី2 នេះ ទើបតែ​បានចាប់ផ្តើម​ក្នុងពេលថ្មីៗនេះ​តែប៉ុណ្ណោះ ដូ​ចេះ្ន​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់ នៅតែមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​បន្តទៀត។

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com