អន្តរជាតិ
រុស្ស៊ី ៖ ក្មេងប្រុស​អាយុ ៥ ឆ្នាំ​ពីរ​នាក់​ជីក​រូង​ផ្លូវ​ក្រោម​ដី​ដើម្បី​គេច​សាលា
11, Sep 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
ក្មេងប្រុស​អាយុ ៥ ឆ្នាំ​ពីរ​នាក់​បាន​ជីក​រូង​ផ្លូវ​ក្រោម​ដី ដោយ​ប្រើ​ប៉ែល​ជីកដី​ខ្សាច់ ដើម្បី​គេច​ពីសា​លាម​ត្តេ​យ្យ​ទៅរក​ទិញ​រថយន្ត​ទំនើប​មួយគ្រឿង នេះ​បើតាម​ការចុះផ្សាយ​របស់​ព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ។

 
ក្មេងប្រុស​ទាំងពីរ​បាន​ចាកចេញ​ពីសា​លាម​ត្តេ​យ្យ​នៅ​ទីក្រុង Magnitogorsk ប្រទេស​រុស្ស៊ី ក្នុងអំឡុងពេល​លេង​ក​ម្សា​ន្ត​នាពេល​រសៀល តាម​ច្រក​តូច​មួយ​ដែល​ពួកគេ​បាន​ជីក​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដោយ​ប្រើ​ប៉ែល​សម្រាប់​កូនក្មេង។ ក្រោយពី​ចេញផុត​ពីរ​បង​សាលា​ហើយ ពួកគេ​ធ្វើដំណើរ​ប្រមាណ ២ គីឡូម៉ែត្រ​ទៅ​អគារ​តាំង​លក់​រថយន្ត​ទំនើប ដើម្បី​រកមើល​ទិញ​រថយន្ត​មួយគ្រឿង។
 
ដោយ​ក្តី​សង្ស័យ​ដែល​បានឃើញ​ក្មេង​ទាំងពីរ​កំពុង​សម្លឹងមើល​រថយន្ត​ដាក់តាំង ស្ត្រី​អ្នកដំណើរ​ម្នាក់​ក៏បាន​ពួកគេ​ថា មកពី​ធ្វើ​អ្វី​នៅ​ទីនោះ។ ពួកគេ​បាន​ពន្យល់ថា ពួកគេ​មក​ទីនោះ​ដើម្បី​រក​ទិញ​រថយន្ត​ជិះ នេះ​បើតាម​សារព័ត៌មាន The Serian Times ។ យើង​មិនដឹងថា តើ​ពួកគេ​មាន​ប្រាក់​ប៉ុន្មាន​ក្នុង​ហ៊ោ​ប៉ៅ​នោះទេ។ បន្ទាប់មក ស្ត្រី​នោះបាន​នាំ​ក្មេង​ទាំងពីរ​ទៅ​ប៉ុស្តិ៍​ប៉ូលិស។
 
អាណាព្យាបាល​ក្មេង​ទាំងពីរ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ បន្ទាប់ពី​ឃើញ​ពួកគេ​ទាំងពីរ​មាន​សុវត្ថិភាព។ ប៉ុន្តែ អ្នកគ្រូ​ដែល​ទទួលបន្ទុក​មើលថែ​ក្មេងប្រុស​ទាំងពីរ​នោះ​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ហើយ៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com