ជាតិ
សង្គមជាតិ
បាក់​ឌុប៖ ក្រសួង​អប់រំ​ប្រកាសលទ្ធផល​នៅ​ថ្ងៃទី១២-១៣ កញ្ញា មុន​ការគ្រោងទុក
11, Sep 2015 , 8:14 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានឹង​​ប្រកាសលទ្ធផល​​ប្រឡង​​​​សញ្ញាបត្រ​​​មធ្យមសិក្សា​​​​ទុតិយភូមិ ឬ​​បាក់ឌុប​​ ​​នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា​​ ឆ្នាំ២០១៥។


ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ​​​​សម្រាប់មណ្ឌលប្រឡងនៅ​រាជធានី​​ភ្នំពេញ និងខេត្ត​​កណ្ដាល​​នឹង​​ប្រកាស​​នៅរសៀល​​ថ្ងៃទី១២ កញ្ញា ២០១៥។ រីឯមណ្ឌល​​ប្រឡងតាម​​​​ខេត្ត​​ផ្សេងៗទៀត ​​ក្រសួង​​នឹង​​ប្រកាស​​ផ្សាយ​​​​នៅព្រឹក​​​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥។ នេះបើតាមសេចក្តី​​ជូនដំណឹង​​របស់ក្រសួងអប់រំ​​។​​ លទ្ធផលនេះ ​​ក៏នឹង​​​​ផ្សព្វផ្សាយ​​លទ្ធផល​​​​​លើទំព័រ​​ហេ្វសប៊ុកផ្លូវការ​​ www.facebook.com/ moeys.gov.kh ដែរ។​​ ​​
​​​​
មូលហេតុនៃការប្តូរកាលបរិច្ឆេទចេញលទ្ធផលខាងលើ ក្រសួងបានបញ្ជាក់ថា គឺដោយសារ ​​ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ ​​​និងផ្ទៀងផ្ទាត់​​ពិន្ទុរបស់​​​បេក្ខជន បានប្រព្រឹត្ត​​ទៅ​​ប្រកបដោយភាព​​រលូនល្អ ដោយ​​ពុំមានបាតុភាព​​មិនប្រក្រតីណាមួយ​​កើតដែល​​ធ្វើឲ្យដំណើរការការ​​ងារទាំងស្រុង​​បញ្ចប់មុនការគ្រោងទុក។​​
​​
សូមបញ្ជាក់ថា កន្លងទៅ ​​ក្រសួងអប់រំ​​បានប្រកាសថា ការប្រកាស​​លទ្ធផល​​ប្រឡងបាក់ឌុបឆ្នាំ២០១៥នេះ​​ នឹង​​ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា ​​​​សម្រាប់មណ្ឌល​​ប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ រីឯមណ្ឌលតាមបណ្តា ខេត្តផ្សេងទៀតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥៕​​​



Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com