ជាតិ
សង្គមជាតិ
សមាគម​អ្នក​គណិតវិទ្យា​កម្ពុជា​និង​ជប៉ុន​រៀបចំ​តេស្ត និង​ផ្តល់​អាហារូបករណ៍​គណិតវិទ្យា លើក​ទី៧
14, Sep 2015 , 9:23 am        
រូបភាព
ដោយ:
សមាគម​អ្នក​គណិតវិទ្យា​កម្ពុជា នៃ​សាកលវិទ្យាល័យ​ខេមរៈ សហការ​ជាមួយ​វិទ្យាស្ថាន​គណិតវិទ្យា នៃ​ប្រទេស​ជប៉ុន (មូលនិធិ​សូ​គិ​ន) នឹង​រៀបចំ​ការប្រឡង​តេស្ត​វាស់​ស្ទង់​សមត្ថភាព​ផ្នែក​គណិតវិទ្យា ថ្នាក់​អន្តរជាតិ​លើក​ទី៧ នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ។ វិញ្ញាសារ​ប្រឡង រៀបចំ​ឡើងជា ភាសា​អង់គ្លេស។

 
ការប្រឡង​តេស្ត​នេះ បែង​ចែកជា ៣កម្រិតសិក្សា​គឺ៖
 
កម្រិត​តេស្ត៖ 8th-3rdKyu (សមមូល​ចំណេះដឹង​ថ្នាក់​ទី ៨ ដល់​ថ្នាក់​ទី ៩) 
កម្រិត​តេស្ត៖ Pre-2nd-2ndKyu (សមមូល​ចំណេះដឹង​ថ្នាក់ទី១០ និង​ថ្នាក់​ទី ១១)
កម្រិត​តេស្ត៖ Pre-1st-1stKyu (សមមូល​ចំណេះដឹង​ថ្នាក់​ទី១២ ដល់ថ្នាក់​សាកលវិទ្យាល័យ)។
 
អ្នករៀបចំ​នឹង​ឈប់​ទទួល​ចុះឈ្មោះ​បេក្ខជន​ប្រឡង នៅត្រឹម​ម៉ោង ៥ រសៀល​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ នៅ​សាកលវិទ្យាល័យ​ខេមរៈ។ បេ​ក្ខ​ជ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ២នាក់ កម្រិត សាកលវិទ្យាល័យ ហើយ​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គណិតវិទ្យា នឹងត្រូវ​ត្រូវ​ផ្ដល់​អាហារូបករណ៍ បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​គណិតវិទ្យា។
 
រីឯ បេក្ខជន​ជាប់​កម្រិត​សាកលវិទ្យាល័យ ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន ១០នាក់ ហើយ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក គណិតវិទ្យា នឹងត្រូវ​បានផ្ដល់​អាហារូបករណ៍ បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គណិតវិទ្យា។
 
ចំពោះ​បេក្ខជន​ជាប់​កម្រិត​ថ្នាក់​ទី១២ ដែល​ទទួល ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន ៣០នាក់ ហើយ​មាន​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ នឹង​ទទួលបាន​អាហា​រូ​បក​ណ៏​បន្ត​ការសិក្សា ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា។ កម្មវិធីសិក្សា​ជា​អន្តរជាតិ រៀបចំ​ឡើងជា​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ខេមរៈ និង​ត្រៀម​បន្ត​ការសិក្សា​នៅ​បរទេស ទៅតាម​សមត្ថភាព​របស់ និស្សិតម្នាក់ៗ។ 
 
ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ការិយាល័យ​ផ្តល់ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​ខេមរៈ ឬ​ទាក់ទង​តាម ទូរ​សព្ទ​លេខ ០១១៦៩៧០៣៨ / ០១១៦៨៧៧២៧ / ០១២២១២៥៨៦ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com