អន្តរជាតិ
បុរស​ម្នាក់​លេបថ្នាំ Viagra ៣៥ គ្រាប់​ដើម្បី​លេងសើច ទីបំផុត​លិង្គ​ឡើង​រឹង ៥ ថ្ងៃ
15, Sep 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
 
លិង្គ​របស់​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឡើង​រឹង​រយៈពេល ៥ ថ្ងៃ​បន្ទាប់ពី​លេបថ្នាំ​ជំរុញ​អារម្មណ៍​ផ្លូវភេទ​អស់ ៣៥ គ្រាប់​ក្នុង​រយៈពេល​មួយ​ម៉ោង។ ស្ថិតក្នុង​ភាពស្រវឹង​ស្រា បុរស​នេះ​គិតថា លេបថ្នាំ​នេះ​ដើម្បី​លេងសើច​ជាមួយ​មិត្តភក្តិ​របស់ខ្លួន។

 
នេះ​គឺជា​ការ​លេងសើច​ដែល​គ្មាន​ចំណេញ​អ្វី​ទាល់តែសោះ។ ក្នុងពេល​កំពុង​ស៊ីផឹក​ជាមួយនឹង​មិត្តភក្តិ លោក Daniel Medforth អាយុ ៣៦ ឆ្នាំ​រស់នៅ​តំបន់ Withernsea ភាគ​ខាងកើត​ចក្រភព​អង់គ្លេស បានសម្រេច​ចិត្ត​លេបថ្នាំ​សម្រើប Viagra អស់​មួយ​ប្រអប់ ដើម្បី​ជាការ​លេងសើច។ មួយ​ម៉ោង​ក្រោយពី​លេបថ្នាំ​នោះមក ថ្នាំ​ចាប់ផ្តើម​បញ្ចេញ​ឫទ្ធិ។ បុរស​ជា​ឪពុក​កូន​ពីរ​នាក់រ​រូបនេះ​នៅ​ថង​ចាំ​ពី​ប្រតិកម្ម​នៃ​ថ្នាំ​ថា៖ « ខ្ញុំ​ក្អួតចង្អោរ​ផង វិលមុខ​ផង។ ខ្ញុំ​ចាប់ផ្តើម​បែក​អំពិលអំពែក​ហើយ »។
 
ឥទ្ធិពល​ថ្នាំ​មិនមែន​បញ្ចេញ​ប្រតិកម្ម​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​នោះទេ។ លិង្គ​របស់​បុរស​ពូកែ​លេងសើច​ម្នាក់នេះ​ឡើង​រឹង​រយៈពេល ៥ ថ្ងៃ​មិន​ព្រម​ស្រក​វិញ​សោះ។ ដោយ​ព្រួយបារម្ភ​នឹង​សភាព​របស់ខ្លួន គាត់​បាន​សារភាព​គ្រប់យ៉ាង​ប្រាប់​ប្រពន្ធ ហើយ​ប្រពន្ធ​របស់គាត់​ក៏​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។ ដើម្បី​ដោះស្រាយ​សភាព​នេះ គ្រូពេទ្យ​បាន​សុល​សាប៊ូ​ចូល​រន្ធ​គូថ​អ្នកជំងឺ។ អ្នកជំងឺ​ត្រូវ​ដេក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជាច្រើន​ថ្ងៃ ដើម្បី​បាន​ធូរស្រាល​វិញ។ លោក Daniel ពិតជា​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ទង្វើ​លេងសើច​ដ៏​ឥតប្រយោជន៍​នេះ៕ 
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com