ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោក ពៅ ធន​វ​ឍ៖ ស្មា​ត​ហ្វូ​ន ធ្វើ​ឲ្យ​បាត់បង់​ផ្នែក​ខ្លះ​នៃ​ភាពជា​មនុស្ស
15, Oct 2015 , 4:59 pm        
រូបភាព
រូបភាព៖ ភិរុណ ឧត្តម
រូបភាព៖ ភិរុណ ឧត្តម
សៀមរាប៖ លោក ពៅ ធន​វ​ឍ ជា​អ្នកជំនាញ​បណ្ណាល័យ​មកពី​ប្រទេស​អាល្លឺម៉ង់​ដែល​ចូលនិវត្តន៍​ហើយ​នៅពេលនេះ។ ក្នុង​វ័យ​ជិត៧០ឆ្នាំ លោក ធន​វ​ឍ កំពុង​ប្រើប្រាស់​ជីវភាព​យ៉ាង​សាមញ្ញ និង​បែប​បុរាណ​នៅក្នុង​ក្រុង​សៀមរាប។ លោក​មាន​កង់​ចាស់​មួយ​ដែល​មធ្យោបាយ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​ទេសចរណ៍​នៃ​ប្រាសាទបុរាណ និង​គេហដ្ឋាន​សមរម្យ​មួយ​ដែល​រុំ​ព័ទ្ធ​ដោយ​ដំណាំ និង​ដើម​ផ្កា​ជាច្រើន​ប្រភេទ។ លោក ពៅ ធន​វ​ឍ រិះគន់​ការប្រើប្រាស់​ជ្រុល​ពេក​នៃ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់​មនុស្ស​បច្ចុប្បន្ន ជាពិសេស​យុវជន ដែល​លោក​វាយតម្លៃថា វា​កំពុង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ភាពជា​មនុស្ស។ ពាក្យ​ថា​បាត់បង់​ភាពជា​មនុស្ស បុរស​ស្គម​ស្តើង​សម្បុរ​ស្រអែម​រូបនេះ ចង់​និយាយថា មនុស្ស​បច្ចុប្បន្នកំពុង​បាត់បង់​ការទាក់ទង​គ្នា​ដោយផ្ទាល់។

 
ដើម្បី​យល់ច្បាស់​ពី​គំនិត​របស់លោក ពៅ ធន​វ​ឍ សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​ខាងក្រោម​នេះ ដែល​លោក​បានផ្តល់​ឲ្យ​លោក លាង ដឺ​លុច និពន្ធ​នាយក​នៃ​សារព័ត៌មានថ្មីៗ ៖

សំឡេង

 














© រក្សាសិទ្ធិដោយ thmeythmey.com