កីឡាជាតិ
សាលាគុនសុរិយាការ៉ាតេដូសូតូកង់បានមេដាយច្រើនជាងគេក្នុងការប្រកួតថ្នាក់ជាតិ
× អត្តពលិកមកពីសាលាគុនសុរិយា ការ៉ាតេដូ សូតូកង់ ឈ្នះបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាការ៉ាតេដូ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៥ បន្ទាប់ពីការប្រកួតបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យកន្លងមក នៅពហុកីឡដ្ឋានជាតិ។
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៥ថ្ងៃនេះ ដោយលទ្ធផលក្រុមដែលជាប់ចំណាត់ថ្នាក់មាន៥ក្រុម និងក្រុមដែលមិនជាប់ចំណាត់ថ្នាក់មាន ២ក្រុម។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ បានទៅលើសាលាគុនសុរិយា ការ៉ាតេដូ សូតូកង់ (មេដាយមាស ១៧ ប្រាក់ ៩ សំរឹទ្ធ ៥) ចំណាត់លេខ ២ បានទៅលើ សមាគមការ៉ាតេដូ ក្រសួងការពារជាតិ១ (មេដាយមាស៦ ប្រាក់៩ សំរឹទ្ធ៤) ចំណាត់ថ្នាក់លេខ ៣ បានទៅលើ ការ៉ាតេដូ សកលវិទ្យាល័យមេគង្គកម្ពុជា (មេដាយមាស៣ ប្រាក់៥ សំរឹទ្ធ៩) ចំណាត់ថ្នាក់លេខ ៤ បានទៅលើសមាគមន៍ការ៉ាតេដូ សូតូកង់កម្ពុជា (មេដាយ២ ប្រាក៤ សំរឹទ្ធ១០) និងចំណាត់ថ្នាក់លេខ៥ បានទៅលើក្លិបការ៉ាតេដូ សមាគមន៍ក្រសួងការពារជាតិ២ (មេដាយមាស ១ ប្រាក់ ៣ សំរឹទ្ធ ៥) ។ ចំណែកក្រុមដែលមិនជាប់ចំណាត់ថ្នាក់ បានទៅលើក្លិបការ៉ាតេដូ មណ្ឌលកីឡាគុន ខេត្តបាត់ដំបង (មេដាយមាស១ ប្រាក់២ សំរឹទ្ធ១៤) និងចំណាត់ថ្នាក់លេខ៧ សម្ព័ន្ធការ៉ាតេកម្ពុជា(ប្រាក់២ សំរឹទ្ធ១) ។
ការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេដូ ថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ បានចាប់ដំណើរការកាលពីថ្ងៃទី២៣ ខែកញ្ញា នៅវិមាននៃពហុកីឡដ្ឋានជាតិ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា។ សម្រាប់ឆ្នាំនេះមានក្លិបសមាគមត្រឹម ៧ ប៉ុណ្ណោះបានដាក់ពាក្យចូលរួម ហើយមានកីឡាករ ៦១ នាក់ និងកីឡាការិនី ២៣ នាក់ ក្នុងវិញ្ញាសាចំនួន ២០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com