ជាតិ
សង្គមជាតិ
សារព័ត៌មានថ្មីៗ នឹង​ពង្រីក​ការផ្សព្វផ្សាយ​ជា​វិទ្យុ-វីដេអូ និង​ការស្រាវជ្រាវ​របស់ខ្លួន​បន្ថែមទៀត
02, Oct 2015 , 1:20 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដោយមាន​ការស្នើសុំ​ពី​មិត្ត​អ្នកអាន អ្នកទស្សនា និង​អ្នក​ស្តាប់​សារព័ត៌មានថ្មីៗជា​ច្រើនដង​រួចមក សារព័ត៌មានថ្មីៗ នឹង​សម្រេច​ពង្រីក​ការផ្សាយ​របស់ខ្លួន​ជា​វិទ្យុ, ជា​វីដេអូ អន​ឡាន នៅពេល​ខាងមុខនេះ។ លើសពីនេះទៅទៀត អង្គភាព Thmeythmey នឹង​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​កាន់តែ​សុក្រឹត​បន្ថែមទៀត។



បើតាម​គម្រោង វិទ្យុថ្មីៗអន​ឡាញ​នឹង​ផ្សាយ​រយៈពេល​កន្លះ​ម៉ោង​ពី​ម៉ោង៦ទៅ​ម៉ោង៦ និង៣០នាទី​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ក្រៅពី​កម្មវិធី​វិទ្យុ ថ្មីៗក៏​ប្រកាស​ដាក់​ឲ្យ​ដំណើការ វីដេអូ អន​ឡាញ មួយ​បន្ថែមទៀត​ដែលមាន​ឈ្មោះថា VDO.thmeythmey.com។ វីដេអូ​នេះ នឹង​ផ្សព្វផ្សាយ​ជាពិសេស បទ​យកការណ៍ និង​បទសម្ភាសន៍។ បទ​យកការណ៍​ស៊ីជម្រៅ និង​បទសម្ភាសន៍​ជាមួយ​បុគ្គល​ឆ្នើម។
ចំពោះ​វិទ្យុ​អន​ឡាញថ្មីៗវិញ ថ្មីៗនឹងដាក់​ភ្ជាប់​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ មានន័យថា នៅពេលដែល​លោកអ្នក​ចូលទៅ​កាន់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ លោកអ្នក​អាច​អាន​អត្ថបទ​ក៏បាន ឬ​អាច​ស្តាប់​វិទ្យុ​ក៏បាន។ ចំពោះ VDO.thmeythmey.com លោកអ្នក​ត្រូវ​ចូលទៅ​កាន់ VDO.thmeythmey.com

ក្រៅពី​ពង្រីក​ការផ្សាយ​នេះ ក្រុមហ៊ុន​សារ​ជីវ​កម្ម​ផ្សព្វផ្សាយ​ព័ត៌មាន (Cambodia Media Broadcasting Corporation)(CMBC) ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុនថ្មីៗ នឹង​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​បន្ថែមទៀត​នៅពេលឆាប់ៗខាងមុខនេះ។ ក្រុម​ស្រាវជ្រាវ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកជំនាញ​ស្រាវជ្រាវល្បីៗដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​នៅ​បរទេស។ គោលបំណង​របស់  (CMBC) គឺ​ជំរុញ​ការស្រាវជ្រាវ​ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​អោយមាន​ប្រសិទ្ធិភាព​កាន់តែខ្លាំង​បន្ថែមទៀត។


ថ្នាក់ដឹកនាំថ្មីៗបានបញ្ជាក់​ជំហរ​ថា៖«ថ្មីៗនឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ផ្តល់ព័ត៌មាន​សុក្រឹត​ទៅកាន់​មហាជន។ ព័ត៌មាន​ពី​សារព័ត៌មានថ្មីៗត្រូវតែ​ឯករាជ្យ និង​អព្យាក្រឹត។ ព័ត៌មាន​ផលិត​ដោយសារ​ព័ត៌មានថ្មីៗមិន​បង្កប់​ភាព​ច្រណែន, មិន​បង្កប់​កំហឹង និង​គ្មាន​ទំនាស់​ផលប្រយោជន៍​ផ្នែក​នយោបាយ ឬ​ទំនាស់​ផ្នែក​ជំនួញ​ឡើយ»៕




Tag:
 សង្គម
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com