ជាតិ
សង្គមជាតិ
យុវជន​កម្ពុជា​បើក​យុទ្ធនាការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស
05, Oct 2015 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុម​អ្នកដឹកនាំ​យុវជន​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា ឬ ASEAN Youth Leader Association-Cambodia (AYLA) បានចាត់ទុក​ការជួញដូរ​មនុស្ស ជា​សោដ​នាដកម្ម​សម្រាប់​មនុ​ស្ស​ជាតិ ពិសេស​គឺ សកម្មភាព​បង្ក​វិបត្តិ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ។ ដោយសារ​មើលឃើញ​ពី​ផលប៉ះពាល់​បែបនេះហើយ​ទើប យុវជន​ជាង ២០នាក់​បានរៀបចំ​យុទ្ធនាការ​យុវជន និង​ផលប៉ះពាល់​ទប់ស្កាត់​ការជួញដូរ​មនុស្ស ដើម្បី​ជួយ​បង្កើន​ការយល់ដឹង និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​អំពើ​លក់ដូរ​មនុស្ស​ទាំង​ក្នុង និង​ក្រៅប្រទេស តាមរយៈ​គម្រោងផ្សេងៗ ដូចជា យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការរៀបចំ​សិក្ខាសាលា​នៅតាម​សាកលវិទ្យាល័យ​ចំនួន ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ២០១៥។ ជាងនេះទៀត AYLA កម្ពុជា ក៏​នឹង​ចុះ​ផ្សព្វផ្សាយ បង្កើន​ការយល់ដឹង​ពី​ការជួយ​ដូរ​មនុស្ស​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​ផងដែរ ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​យល់ដឹងបាន កាន់តែច្បាស់​ពី​រូបភាព​និង​ផលប៉ះពាល់​នៃ​អំពើ​ជួញដូរ​មនុស្ស។



តើ​លោក​អ្នកធ្វើ​អ្វីខ្លះ ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​អំពើ​លក់ដូរ​មនុស្ស? ជា​បន្ត​សូម​ទស្សនា​វី​ឌី​អូ​ខ្លី ពី​យុទ្ធនា​ការអប់រំ និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស ដែល​ផលិត​ដោយ ASEAN Youth Leader Association-Cambodia (AYLA) ដូចតទៅ៖



បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​ពលកម្ម​អន្តរជាតិ (International labor Organization) មនុស្ស​ជាង ២០,៩លាន​នាក់ គឺជា​ជនរងគ្រោះ​ផ្ទាល់​នៃ​អំពើ​ជួញដូរ​មនុស្ស​ដោយ​ក្នុងនោះ​មាន ៥៥ភាគរយ ជា​ស្ត្រី និង កុមារ នៅ​ទូទាំង​ពិភពលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com