ព័ត៍មានសុខភាព
ឈឺ​ឆ្អឹងខ្នង ចង្កេះ​មើល​មិនជា សូម​ទំនាក់ទំនង​មជ្ឈមណ្ឌល​ឯកទេស​របស់​យើង
08, Oct 2015 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
ចង្កេះ គឺជា​រចនាសម្ព័ន្ធ​ដ៏​ស្មុ​គ្រ​ស្មាញ​មួយ​ដែល​បង្កើតឡើង​ដោយ ឆ្អឹង​សាច់ដុំ សរសៃវិញាណ និង​សន្លាក់ ។ ហេតុដូច្នេះ​ហើយ​យើង​ពិបាក​វាយតម្លៃ​ណាស់​ថា​តើ​ការឈឺ​ចង្កេះ របស់​អ្នក​បណ្តាលមកពី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ ។



ករណី​ភាគច្រើន​ការឈឺ​ចង្កេះ​មិន​បណ្តាលមកពី​ការ​របួស​ធ្ងន់ធ្ងរ ការ​ប្រេះ ការរង​របួស ឬ​ប៉ះពាល់​សរសៃវិញាណ​នោះទេ ។   ការឈឺ​ចង្កេះ​អាច​បណ្តាលមកពី​សកម្ម​ភាព ប្រចាំថ្ងៃ​នៅផ្ទះ សាលារៀន ឬ​កន្លែងធ្វើការ ដែល​វា​វិ​វត្ត​បន្តិចម្តងៗ ។

មូលហេតុ​នៃ​ការឈឺ​ចង្កេះ​អាចមាន​ដូចជា ៖

•     បត់​ខ្នង​ច្រើនពេក
•     លើក ឬ​ដាក់​របស់របរធ្ងន់ៗ
•     បើកបរ ឬ​អង្គុយ​ក្នុង​ឡាន​យូរពេក​ដោយ​មិន​ព្រម​ឈប់សម្រាក
br /> •     ប្រឹង​ទាញ ឬ​ពត់​ខ្លួន​ខ្លាំងពេក •     ប្រើ​សាច់ដុំ​ហួស​កម្រិត ដូចជា​ការលេង​កីឡា ឬ​ធ្វើ​ចលនាដដែលៗ ។

ការឈឺ​ចង្កេះ​ពេលខ្លះ​កើតឡើងភ្លាមៗដោយ​មិនមាន​មូលហេតុ​អ្វី​ទាំងអស់ ។ ឧទាហរណ៍ នៅពេល​អ្នក​ភ្ញាក់​ពី​គេង​អ្នកមាន​អារម្មណ៍​ថា​ឈឺចង្កេះ​ជាដើម ។
នរណា​ខ្លះ​កំពុង​ប្រឈមមុខ​នឹង​ការឈឺ​ចង្កេះ ?


កត្តា​ខាងក្រោម​នេះ​អាច​ចូលរួមចំណែក​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​កាន់តែខ្លាំង​នឹង​ការឈឺ​ចង្កេះ ៖

•     ធាត់​លើស​ទម្ងន់៖ ការ​លើស​ទម្ងន់​អាចដាក់​បន្ទុក​បន្ថែម​ទៅលើ​ឆ្អឹងខ្នង
•     ជក់បារី៖ នេះ​ដោយសារតែ​វា​អាច​ទៅ​បំផ្លាញ​ជាលិកា​នៅ​ខ្នង 
b /> •     មាន​ទម្ងន់៖ ការបន្ថែម​ទម្ងន់​ខ្លូន​ប្រាណ​ដោយសារ​ការ​ពរ​ពោះ​ទារក​ក៏​ដាក់​សម្ពាធ ទៅលើ​ខ្នង​ផងដែរ
 
•     ការប្រើប្រាស់​ថ្នាំ​រយៈពេល​យូរ​ក៏​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​ផងដែរ
 
•     មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ស្ត្រេ​ស ។

ក្នុង​ករណីខ្លះ​រោគសញ្ញា​នៃ​ជំងឺ​មួយចំនួន​អាចធ្វើ​ឲ្យ​អ្នក​ឈឺចង្កេះ​ដូចជា ៖

•     ការឈឺ​នៅ​ឆ្នឹង​ខ្នង​ផ្នែក​ខាងក្រោម​ដែល​រួមផ្សំ​ជាមួយនឹង​ការ​ស្ពឹក ឬ​មាន អារម្មណ៍ ថា​តឹង​ណែន​អាចជា​សញ្ញា​នៃ​ជំងឺ​ស្យា​ទិ​ក ឬ​លៀន​ទ្រនាប់​ឆ្អឹងខ្នង
•     ការឈឺ​សន្លាក់​នៅពេល​ដើរ​និងតឹងៗនៅពេល​ព្រឹក​ព្រលឹម​អាចជា​សញ្ញា​នៃ​ជំងឺ រលាក​សន្លាក់​រ៉ាំរ៉ៃ
•     ឈឺ​និង​តឹង​នៅ​ស្មា​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​បើកបរ​គេង​អាចជា​សញ្ញា​នៃ​ជំងឺ​រឹង​ស្មា (frozen shoulder)។

ក្នុងករណី​កម្រ​ការឈឺ​ចង្កេះ​អាចជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ការបាក់​ឆ្អឹងខ្នង​ការឆ្លង​មេរោគ​នៅ​ឆ្អឹងខ្នង ឬ​ជំងឺមហារីក។

បើសិនជា​អ្នកមាន​បញ្ហា​ឈឺ​ឆ្អឹងខ្នង ឈឺចង្កេះ​មើល​មិនជា​នោះ​អ្នក​ត្រូវ​ទំនាក់ទំនង​ជាមួយ​មជ្ឈមណ្ឌល​ឯកទេស​ផ្នែក​ជំងឺ​ឆ្អឹង​កង​ខ្នង​ដើម្បី​រកអោយឃើញ​មូលហេតុ​និង​ដើម្បី​ធ្វើការ​ព្យាបាល​អោយ​ត្រឹមត្រូវ​និង​មាន​ប្រ​សិ​ទ្ឋ​ភាព។

មជ្ឈមណ្ឌល​ឆ្អឹង​កង​ខ្នង និង​សន្លាក់​នៃ​មន្ទីរពេទ្យ Ramsay Sime Darby Health Care ដែល​ទទួលស្គាល់​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវបាន​ង្កើ​ត​ឡើង​ដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ល្អ​បំផុត​ជាមួយនឹង​ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ​ឯកទេស​ខាង​វេជ្ជសាស្ត្រ​ដើម្បី​កំនត់​បាន​នូវ​រោគវិនិច្ឆ័យ ក៏ដូចជា​ការព្យាបាល​ជំងឺ​ឆ្អឹង​កង​ខ្នង និង​សន្លាក់​របស់​អ្នក​បាន​យ៉ាង​ច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ។

មជ្ឈមណ្ឌល​នេះ​ផ្តល់ជូន​នូវ​សេវាកម្មពិសេសៗដូចជា ការវះកាត់​ឆ្អឹង​កង​ខ្នង​ដែល​មានការ​វះ​ស្នាម​បើកមុខ​តូច​បំផុត និង​ការវះកាត់​ប្តូរ​សន្លាក់​ទាំងមូល​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ជា​ជំនួយ។
 
មជ្ឈមណ្ឌល​សន្លាក់ឆ្អឹង​កង​ខ្នង និង​សន្លាក់​ពោរពេញ​ទៅដោយ​សម្ភារៈ​ទំនើប​និង​សម្បូរបែប​ជាមួយនឹង​ជំនួយ​ដោយ​ការ​ព្យ​បាល​ចលនា​ដោយ​ប្រើ​អាង​ហែល​ទឹក​ព្យាបាល​ជំងឺ (Hydrotherapy Pool)។ សេវាកម្ម​ស្តា​លទ្ធ​ពលកម្ម​នេះ​អាចធ្វើ​តម្រូវ​ទៅតាម​ការចង់បាន​រប​ស់​អ្នកជំងឺម្នាក់ៗ ហើយ​អ្នកជំនាញ​ខាង​ព្យាបាល​ក៏មាន​ការថែទាំ​បន្ថែមទៀត​ចំពោះ​វិធី​គ្រប់គ្រង​ជំងឺ​របស់​ពួកគេ និង​ដំណើរការ​នៃ​ការ​ជាសះស្បើយ​ទៀត​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន តំណាង​មន្ទីរពេទ្យ Ramsay Sime Darby Healthcare ប្រចាំ​នៅ​ប្រទេស​កម្ពុជា​តាម​ទូរស័ព្ទ​លេ ០១២២៦៧២៧៧៕


Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com