ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រីអរគុណ​ក្រុមហ៊ុនប្រេងសាំងដែល​ចុះថ្លៃ ​១០០រៀល អំឡុងពិធីបុណ្យ​ភ្ជុំបិណ្ឌ
10, Oct 2015 , 1:05 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ បាន​សរសេរ​អរគុណ​ដល់​ក្រុមហ៊ុន​ប្រេងសាំង​ទាំងអស់ ដែល​បាន​បញ្ចុះតម្លៃ ១០០រៀល អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាម​ការស្នើសុំ​របស់​លោក​។



លោកនាយក​រដ្ឋមន្ត្រីបាន​រៀបរាប់ថា៖«ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ប្រេង​ឥ​ន្ឋ​នៈ​ទាំងអស់ ដែល​បាន​បញ្ចុះតម្លៃ​ទៅតាម​ការស្នើសុំ​របស់ខ្ញុំ​កាលពីពេលថ្មីៗនេះ ក្នុង​ការរួម​ច​ណែ​ក ជួយ​ដល់​សង្គមជាតិ។ ទន្ទឹម​និង​នេះ ខ្ញុំ​សូម​អរគុណ ក្រសួង​សេដ្ឋកិច្ច​ ​​​និង​​​ហិរញ្ញវត្ថុ និង​ក្រសួងពាណិ​​ជ្ជកម្ម ដែល​បាន​​​​ខិតខំ​ប្រឹងប្រែង​​​ធ្វើការ​ងារ​​​នេះ​ ​​ជាមួយ​បណ្តា​​​ក្រុមហ៊ុន​​​​​នានា
កន្លង​​មក ព្រមទាំង​បាន​​​បើក​ប្រាក់ខែ​​​បាន​​​រហ័ស​​​ទាន់ពេល ទាំង​ខែ​​​មុន​ ​​និង​​​​ខែ​នេះ ដល់​​​មន្ត្រីរាជការ​​ និង​កងទ័ព​​​ជាតិ​យើង»។ លោក ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​នឹង​បាន​កាត់បន្ថយ​ការចំណាយ​ទៅលើ​ប្រេងសាំង​បាន​មួយកម្រិត។

ក្រុមហ៊ុន​ប្រេងសាំង​បាន​ព្រមព្រៀង​បញ្ចុះ​ថ្លៃ ១០០ រៀល ក្នុង​ប្រេងសាំង​មួយ​លីត្រ រយៈពេល ១សប្តាហ៍ អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី៩ តុលា ដល់ទី ១៥ ខែតុលា ។ ប្រេងសាំង​ស៊ុប​ពែរ​តម្លៃ ៤០០០ រៀល ចុះមក​ត្រឹម ៣៩០០ រៀល ប្រេងសាំង​ធម្មតា​ថ្លៃ ៣៧០០ រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ ៣៥០០ រៀល៕




Tag:
 ហ៊ុន សែន
  ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com