ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​ណែ​ត គ្មាន​ចម្លើយ​សម្រាប់​អ្នកកាសែត​អូស្ត្រាលី​ដែល​សួរ​ពី​ការ​បន្តវេន​ពី​ឪពុក
16, Oct 2015 , 9:55 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ក្នុង​បទសម្ភាសដ៏កម្រមួយជាមួយវិទ្យុអូស្ត្រាលី
លោក ហ៊ុន ម៉ាណែត ក្នុង​បទសម្ភាសដ៏កម្រមួយជាមួយវិទ្យុអូស្ត្រាលី
ដោយ: រួបរួម
«Not No, Not Yes» នេះ​ជា​ចម្លើយ​របស់លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​បទ​សម្ភាស​ដ៏​កម្រ​មួយ​ជាមួយ​វិទ្យុ​អូស្ត្រាលី ដែល​បាន​ចោទសួរ​លោក​ទាក់ទង​នឹង​បំណង​បន្ត​តំណែង​ពី​ឪពុក។



ក្នុង​ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​ជាង៦នាទី អ្នកកាសែត​អូស្ត្រាលី​ឈ្មោះ Beverley O’Connor បាន​ព្យាយាម​សួរ​ម្តង​ហើយ​ម្តង​ទៀតថា តើ​លោក​មានបំណង​ធ្វើជា​នាយករដ្ឋមន្ត្រី បន្តវេន​ពី​ឪពុក ឬ​យ៉ាងណា? លោក ហ៊ុន ម៉ា​ណែ​ត ដែលមាន​ឋានៈ ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​នោះ បានត្រឹមតែ​ញញឹម ហើយ​ឆ្លើយថា «ចម្លើយ ខ្ញុំ​មិនដឹង​ឡើយ» ហើយ​ក្រោយមកទៀត លោក​តប​ថា «Not No, Not Yes»។

ក្នុង​បទ​សម្ភាស​ដ៏​កម្រ​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​សរសើរ​ពី​គុណបំណាច់​របស់​ឪពុក​ដែល​បាន​កាន់កាប់​រដ្ឋាភិបាល​នា​រយៈពេល​ជាង៣០ឆ្នាំ​កន្លងមកនេះ៕





Tag:
 លោក ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com