ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ នួន ភី​មាន ទទួល​ពានរង្វាន់​កុមារ​សន្តិភាព​ពិភពលោកពីប្រទេស​ស៊ុយអ៊ែត
17, Oct 2015 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកស្រី នួន ភី​មាន ដែលជា​ស្ថាបនិក​អង្គការ People Improvement Organization ដែល​ធ្វើ​ការងារ​លើ​ការជួយ​កុមារ​ក្រីក្រ​ឲ្យ​ទទួលបាន​ការអប់រំរ​យៈ១៣ឆ្នាំ​ហើយ​នោះ ត្រូវ​ជ្រើសរើស​ជា​ជ័យលាភី​នៃ​ពានរង្វាន់ World’s Children ‘s Prize។ ពានរង្វាន់​កុមារ​ពិភពលោក ឬ​ពេលខ្លះ​ហៅថា ពានរង្វាន់​សន្តិភាព​កុមារ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០០ ដោយ​អង្គការ​កុមារ​ពិភពលោក​នៃ​ប្រទេស​ស៊ុយ​អ៊ែត។



សារព័ត៌មាន​អន្តរជាតិ​នានា​បាន​ផ្សាយ​ឲ្យ​ដឹងថា ស្ត្រីជន​ជាតិខ្មែរ នួន ភី​មាន ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ពានរង្វាន់​កុមារ​សន្តិភាព​ពិភពលោក សម្រាប់​ការលះបង់ និង​ការងារ​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ទទួលបាន​ការអប់រំ​ក្នុង​រយៈពេល១៣ឆ្នាំ​កន្លងមកនេះ។

ជ័យលាភី​នេះ​ត្រូវបាន​សម្រេច​ឡើង បន្ទាប់ពី​អ្នកស្រី នួន ភី​មាន​ទទួលបាន​ការគាំទ្រ​ពី​ការបោះឆ្នោត​ក្នុងចំណោម​សាលារៀន​កុមារ​ជិត២លាន​សាលារៀន​នៅក្នុង​ពិភពលោក។ ក្នុងនាម​ជា​ជ័យលាភី អ្នកស្រី នួន ភី​មាន បានទទួល​ទឹកប្រាក់​ចំនួន ៥ម៉ឺន​ដុល្លារ។ ទន្ទឹមនឹងជ័យលាភីជាស្ត្រីខ្មែរនេះ ក៏មានជ័យលាភីកិត្តិយសពីររូបទៀតដែលជាជនជាតិអាមេរិក និងឥណ្ឌា ដែលធ្វើការលើការការពារសិទ្ធិកុមារនៅក្នុងមន្ទីរឃុំឃាំង និងការប្រយុទ្ធប្រឆាំងទាសភាពកុមារដែរ។ ជ័យលាភីកិត្តិយសទាំងពីរទទួលបានថវិកាម្នាក់២៥០០០ដុល្លារ។

ស្ថាបនិកនៃមូលនិធិ World's Children's Prize រួមមានម្ចាស់ក្សត្រី Silvia នៃប្រទេសស៊ុយអ៊ែត និងលោកស្រីជ័យលាភីណូប៊ែលសន្តិភាព អ៊ុងសាន ស៊ូជី ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com