កីឡាជាតិ
ជាតិ
ប្រដាល់៖ សន្លប់ ២២នាក់ និង​បោះបង់​ការប្រកួត ១៥នាក់​នា​ការប្រកួត​ថ្នាក់ជាតិ​ម្សិលមិញ
22, Oct 2015 , 11:04 am        
រូបភាព
ដោយ:
 សម្រាប់​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក លើ​វិញ្ញាសា​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ​ក្នុង​ក្រម​ខ័​ណ្ឌ ក១ និង ក២ កាលពី​ថ្ងៃទី២១ ខែតុលា មាន​កីឡាករ​សន្លប់​រហូតដល់​ទៅ ២២ នាក់ និង​បោះបង់​ការប្រកួត​ចំនួន ១៥នាក់ ក្នុងចំណោម​ការប្រកួត​ចំនួន ៦០គូ ហើយ​ក្រៅពីនោះ​ក៏មាន​កីឡាករ​មួយចំនួន​អវត្តមាន​ក្នុងការ​ប្រកួត​ផងដែរ។ 

 
កីឡាករ​ដែល​សន្លប់​ក្នុង​ទឹក​ទី១ មាន​ចំនួន ៥នាក់ (ថៃ ចន្ថា, ម៉ី សារុន, ម៉ុ​ន ស៊ីម៉ាក់, សុខ សុជាតិ, ម៉ន គឹម​ឡេង) ឬ​ឯ​កីឡាករ​ដែល​សន្លប់​ក្នុង​ទឹក​ទី២ មាន​ចំនួន ៩នាក់ (ឃួន គីន, ធើ​ន គីម​ហ៊ា​ប, មាស ចាន់​នឿន, ភាព សុជា, សិទ្ធ រ័​ង្សី, ព្រឿ​ន សុជាតិ, ស៊ីម គីម​ឡាយ, ចាន់ សោ​ភ័​ណ្ឌ, សែត សា​លីន)  ចំណែក​កីឡាករ​ដែល​សន្លប់​ក្នុង​ទឹក​ទី៣មាន​ចំនួន ៤នាក់ (ស៊ុម ទិ​ត្យ, សៅ ដា​វីត, ឈើ​ញ ងីវ​ណ្ណ​រ៉ា, កែវ កុសល ) និង​កីឡាករ​ដែល​សន្លប់​ក្នុង​ទឹក​ទី៤មាន​ចំនួន ៤នាក់ (ចៅ ចិត្រ, ធឿន សុវណ្ណ, សោ វណ្ណដា, និង​ញ៉ា​ញ់ បញ្ញា )។ 
កីឡាករ​ដែល​បោះ​បង់កា​រ​ប្រកួត​ក្នុង​ទឹក​ទី១មាន​ចំនួន ៥នាក់ (តាំង គឹម​ឈី, ហេង ពន្លឺ, ធី ចាន់​រ៉ា, វ៉ុ​ន សា​វាត, និង ខេ​ម បូ​រុំ) ឬ​ឯ​បោះបង់​ការ​ក្នុង​ទឹក​ទី២ មាន​ចំនួន ៥នាក់ (សូត្រ រដ្ឋសភា, សុខ ទូ, សរ សែន, សី ស៊ី​ណាត, និង ឡុង ជិន) ចំណែក​បោះបង់​ការប្រកួត​ទឹក​ទី៣ មាន​ចំនួន ៤នាក់(សៅ សុខ​ហុង, វឿន សុ​ភ័​ក្រ, អាត រិទ្ធី និង សូ​យ អា​មេ) និង​កីឡាករ​ដែល​បោះ​បង់ការ​ប្រកួត​ក្នុង​ទឹក​ទី៤ មានតែ ១នាក់​ទេ​គឺ មិ ថុ​រ៉ា។
 
ក្រៅពី​សន្លប់ និង​បោះបង់​ការប្រកួត ក៏មាន​កីឡាករ​អវត្តមាន​ក្នុងការ​ប្រកួត​ចំនួន ៥នាក់​ផងដែរ រួមមាន ( លន សុធា, គុណ វាសនា, ផាន់ ភារ​ម្យ, ម៉ាត់ រ៉ាវី និង​កីឡាករ ធឿន គឹម​ហ៊ាន)៕
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com