កីឡាជាតិ
ភ្លៀង​មិនមែនជា​ឧបសគ្គ ក្នុងការ​ប្រណាំង​កង់​នៅលើ​កំពូលភ្នំ​បូកគោ
23, Oct 2015 , 4:49 pm        
រូបភាព
ដោយ:
 
 
បូកគោ-កំពត៖ បន្ទាប់ពី​មាន​ភ្លៀវ​ធា្ល​ក់​យ៉ាងខ្លាំង​កាលពី​ព្រឹក​មិញ បានធ្វើ​ឲ្យ​ការប្រណាំង​កង់​ដែល​ប្រព្រឹត្តទៅ​នៅលើ​កំពូលភ្នំ​បូកគោ ពន្យា​ពេល១ម៉ោង ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី នេះ​មិនមែនជា​ឧបសគ្គ​រារាំង​នោះឡើយ ដោយសារ​វា​បានបញ្ចប់​ទៅដោយ​រលូន កាលពី​រសៀល​ថ្ងៃទី២៣ ខែតុលា​នេះ។

បន្ទាប់ពី​ការប្រណាំង​យ៉ាង​ស្វិតស្វាញ​លើ​ចំងាយ​ផ្លូវ​ដ៏​វែងឆ្ងាយ​អស់​រយៈពេល​ស្ទើរ​ពេញ​មួយថ្ងៃ ការប្រណាំង​កង់​បានបញ្ចប់​ទៅដោយ​រលូន កាលពី​រសៀល​ម៉ោង២ នេះ ដោយ​លទ្ធផល​ម្ចាស់​ជើងឯក​ពូ​ល A បាន​ទៅលើ​កីឡាករ សេង ឃៀង ខណៈ​លេខ២បាន​ទៅលើ​កីឡាករ ហុង ចាន់​មករា ឬ​ឯ​កីឡាករ សេង សីហា ទទួលបាន​ចំណាត់ថ្នាក់ លេខ៣ ចំណែក​លេខ៤ បាន​ទៅលើ​កីឡាករ យឿន ភី​យុទ្ធ និង​លេខ៥ បាន​ទៅលើ​កីឡាករ ស៊ី​មុន ហ្គា​ឌៀ​ន។ 
 
សម្រាប់​ពូ​ល B ចំណាត់ថ្នាក់​លេខ១ បាន​ទៅលើ​កីឡាករ គឹម ចាន់ថន លេខ២ បាន​ទៅលើ ញ៉ុ​ង លេង លេខ៣ ហ៊ុត ឡូយ​រស្មី លេខ៤ ភុ​ត សារ៉ាត់ និង​លេខ៥ បាន​ទៅលើ គឹម​យូរ៉ាន់។
 
ខណៈ​ពូ​ល C ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​កីឡា​រករ ភា​រី យ៉េ​សកា​ទ្រី លេខ ២ បាន​ទៅលើ បូ​ប៊ី វី​សើ​រ៉​ល   លេខ ៣ បាន​ទៅលើ វង្ស ឈិង​ឆូវ លេខ ៤ បាន​ទៅលើ វង្ស ខ័​ណ្ឌ​ពៅ និង​ចំណាត់ថ្នាក់​លេខ ៥ បាន​ទៅលើ​កីឡាករ សុខ ប៊ុន​ណា។ 
 
ចំណែក​ពូ​ល D កីឡាករ ភុ​ត មករា ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ខណៈ​លេខ២ បាន​ទៅលើ​កីឡាករ ប៊​យ តុលា ឬ​ឯ កីឡាករ សន វី​រ៉ា​ក់ ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ ចំណែក​ចំណាត់ថ្នាក់​លេខ៤ បាន​ទៅលើ​កីឡាករ ហុយ ចាន់ថុល និង​ចំណាត់ថ្នាក់​លេខ៥ បាន​ទៅលើ នី ឈុន​ឡេង។
រីឯ​ពូ​ល E ចំណាត់ថ្នាក់​លេខ១ បាន​ទៅលើ​កីឡា​ការ​នី ហេង ស៊ីវ​ឡេង ខណៈ​កីឡា​ការ​នី ហេង ស៊ីវ​ហ្គេ​ច ទទួលបាន​ចំណាត់ថ្នាក់​លេខ២ សម្រាប់​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅលើ​កីឡា​ការ​នី ភុម ស៊ីណា ឬ​ឯ ចំណាត់ថ្នាក់​លេខ៤ បាន​ទៅលើ ធុន ស្រីអូន និង​ចំណាត់ថ្នាក់​លេខ៥ បាន​ទៅលើ​កីឡា​ការ​នី   ក្លៀ​រ៉ា បេ​ខ័​រ។
 
និង​ពូ​ល F ចំណាត់ថ្នាក់​លេខ១ បាន​ទៅលើ​កីឡាករ សំ មា​រ៉ា​ភី ខណៈ​កីឡាករ វង្ស ឈុន​ហេង ទទួលបាន​ចំណាត់ថ្នាក់​លេខ២ ឬ​ឯ​ចំណាត់ថ្នាក​លេខ៣ បាន​ទៅលើ​កីឡាករ រ៉ែ​ន កាឡាស់ ចំណែក​កីឡាករ ស្មី ទទួលបាន​ចំណាត់ថ្នាក់​លេខ៤ និង​លេខ៥ បាន​ទៅលើ​កីឡា​ការ​នី អៀ វី​លេ​ម។ 
 
សម្រាប់​ប្រាក់រង្វាន់​កីឡាករ និង​កីឡា​ការ នី​ដែលជា​ម្ចាស់​ជើងឯក​ទទួលបាន ពាន១ មេដាយ១ អម​នឹង​ប្រាក់រង្វាន់​មួយចំនួនទៀត ចំណែក​ចំណាត់ថ្នាក់​លេខ២ ដល់​លេខ៥ ទទួលបាន​មេដាយ​ម្នា​ក់មួយ និង​ប្រាក់​លើកទឹកចិត្ត​មួយចំនួនទៀត៕
 
   

Tag:
 ប្រណាំង​កង់
© រក្សាសិទ្ធិដោយ thmeythmey.com