កីឡាជាតិ
សែន រ៉ា​ឌី និង ជា សំនៀង ប៉ះ​ថៃ អាំង សំអាត ជួប សៀវ ង៉ុ​យ នៅលើ​សង្វៀន PNN
24, Oct 2015 , 8:39 am        
រូបភាព
ដោយ:
 
នៅលើ​សង្វៀន ភី អិន អិន (PNN)  ថ្ងៃ​សៅរ៍ ទី២៤ ខែតុលា នេះ កីឡាករ សែន រ៉ា​ឌី និង កីឡាករ ជា សំនៀង ត្រូវ​តទល់​ជាមួយ​ថៃ ខណៈ អាំង សំអាត ប៉ះ សៀវ ង៉ុ​យ នៅក្នុង​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដណ្តើម​ជើងឯក​ខ្សែក្រវ៉ាត់ វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដ​ណ្តើ​ប្រាក់រង្វាន់ ១ម៉ឺន​ដុល្លារ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គ.ក្រ, ៥៧ គ.ក្រ និង ៦៣.៥ គ.ក្រ ចាប់ពី​ម៉ោង ៤លា្ង​ចត​ទៅ។

 
កីឡាករ​ជើង​ខ្លាំង​វ័យក្មេង សែន រ៉ា​ឌី ហៅ​ម្ទេសខ្មាំង ធ្លាប់​ប្រកួត ៥៦ដង ឈ្នះ៤៥ដង ចាញ់១១ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន៣២ដង មកពី​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ KONGPOLLEK ដែលមាន​ប្រវត្តិ​ប្រកួត ៧៩ដង ឈ្នះ៥២ដង ចាញ់២៥ដង ស្មើ២ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន១៩ដង ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គ.ក្រ។
 
ឬ​ឯ​កីឡាករ ជា សំនៀង ធ្លាប់​ប្រកួត ៩១ដង ឈ្នះ៨២ដង ចាញ់៨ដង ស្មើ១ដង និង​ផ្តួល​គូប្រកួត​ចំនួន ១៧ដង មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ MONKORNPETCH ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ៨៨ដង ឈ្នះ ៦៨ដង ចាញ់២៨ដង ស្មើ២ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន៣៣ដង ក្នុង​ប្រភេទ​ទម្ងន់ ៦៣.៥ គ.ក្រ។
 
 ចំណែក​កីឡាករ អាំង សំអាត ដែលមាន​ប្រវត្តិ​ប្រកួត ៤៩ដង ឈ្នះ ២៥ដង ចាញ់១៩ដង ស្មើ៥ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន៣ដង មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ នឹង​ប៉ះ​កីឡាករ សៀវ ង៉ុ​យ មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ធ្លាប់​ប្រកួត ៨៤ដង ឈ្នះ៦៣ដង ចាញ់២១ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន២១ដង ក្នុង​ប្រភេទ​ទម្ងន់៥៤គ.ក្រ៕ 
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com