កីឡាជាតិ
ជាតិ
មនុស្ស​ប្រមាណ៨០០នាក់​ចូលរួម​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅលើ​កំពូលភ្នំ​បូកគោ
24, Oct 2015 , 12:05 pm        
រូបភាព
ដោយ:
បូកគោ-កំពត៖ ការប្រកួត​រត់ប្រណាំង​លក្ខណៈ​អន្តរជាតិ​ពាក់​កណា្ត​ល​ម៉ា​រ៉ា​តុង ដែល​ប្រព្រឹត្ត​នៅលើ​កំពូលភ្នំ​បូកគោ បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី២៤ ខែតុលា​នេះ ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ប្រមាណ៨០០នាក់។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក កាំ​ង សុធា មន្ត្រី​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។ កម្មវិធី​នេះ​រៀបចំ​ដោយ​រមណីយដ្ឋាន​ឋាន​សួ​គ​បូកគោ និង​សណ្ឋាគារ​សុខា សហការ​ជាមួយ​សហព័ន្ធ​កីឡាអត្តពលកម្ម​កម្ពុជា។



លោក កាំ​ង សុធា តំណាង​អគ្គលេខាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឱ្យដឹង​ទៀតថា អត្ត​ព​លិ​ក​ដែល​ចូលរួម​ប្រកួត​រត់ប្រណាំង តម្រូវឱ្យ​បង់ប្រាក់​ទៅតាម​ប្រភេទ​ចម្ងាយនីមួយៗ សម្រាប់​ចម្ងាយ ២១គីឡូម៉ែត្រ ជនបរទេស៣០ដុល្លារ ជនជាតិខ្មែរ១៥ដុល្លារ ,ចម្ងាយ១០គីឡូម៉ែត្រ ជនបរទេស ២០ដុ​លា្ល​រ ជនជាតិខ្មែរ១០ដុល្លារ ,ចម្ងាយ៥កី​ឡូ​ម៉ែត្រ ជនបរទេស១៥ដុល្លារ ជនជាតិខ្មែរ៥ដុល្លារ  និង​ចម្ងាយ ៣គីឡូម៉ែត្រ ជនបរទេស ១០ដុល្លារ ជនជាតិខ្មែរ៥ដុល្លារ។
   
លោក​បាន​បន្ថែមថា សម្រាប់​ការប្រណាំង​ចម្ងាយ​ពី ៥គីឡូម៉ែត្រ ដល់ ២១គីឡូម៉ែត្រ ត្រូវធ្វើ​ការបែងចែក​ជា២ក្រុម ក្រុម​បុរស និង​នារី ប៉ុន្តែ​សម្រាប់​ចម្ងាយ៣គីឡូម៉ែត្រ​មិនមាន​ការបែងចែក​នោះទេ។ ហើយ​សម្រាប់​ប្រាក់រង្វាន់​លោក​មិន​បានដឹង​ច្បាស់លាស់​នោះទេ វា​ស្រ័យ​ទៅលើ​អ្នករៀបចំ៕




Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុង
  បូក​គោ
© រក្សាសិទ្ធិដោយ thmeythmey.com