កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក​៖ ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន មានប្រៀប​នៅ​វគ្គ​១/២​ជើង​ទីមួយ​
26, Oct 2015 , 11:51 am        
រូបភាព
ដោយ: រួបរួម
 
​ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​រៀងៗ​ខ្លួន​ពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៥ កាលពី​ថ្ងៃទី​២៥ ខែតុលា​។ ណាហ្គា​វើ​ល​បាន​យកឈ្នះ​បឹងកេត​អង្គរ ៣-១ មុនពេល​ភ្នំពេញ​ក្រោ​ន​បំបាក់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-១ ។​

​នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ ក្រុម​លេខ​៤ ណាហ្គា​វើ​ល បាន​នាំមុខ​ក្រុម​កំពូល​តារាង បឹងកេត​អង្គរ ៣-០ ដែល​សម្រេចបាន​ដោយ Barry Lelouma, ប្រាក់ ចាន់​រតនា និង​ឃឹម បូរី ខណៈ Paul Emogba វាយបក​តាម​ពីក្រោយ​មួយ​គ្រាប់​សម្រាប់​បឹងកេត​អង្គរ​។​
 
​រីឯ​ជំនួប​នៅលើ​ទីលាន RSN កីឡាករ​វ័យក្មេង អ៊ិន សុដាវី​ត រកបាន​គ្រាប់​នាំមុខ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នៅក្នុង​តង់​ទីមួយ​។ Mbarga Privat វាយបក​តាម​ស្មើ សម្រាប់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​ដើមតង់​ទី​ពីរ មុន​ពេលដែល​ភ្នំពេញ​ក្រោ​នរក​៣​គ្រាប់​បាន​បន្ថែមទៀត តាមរយៈ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី​របស់ ប៊ិន ធា​រី ការ​បំប៉ោង​សំណាង​របស់ Odion Obadin និង​វ៉ា សុខ​ថន​។​
 
​ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន រង់ចាំ​ជំនួប​ជើង​ទី​ពីរ​ជាមួយនឹង​ការ​មានប្រៀប​រៀងៗ​ខ្លួន​លើ​បឹងកេត​អង្គរ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ ការប្រកួត​ជើង​ទី​ពីរ​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ​ទី​២៨ ខែតុលា ដោយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រយ​ក​កីឡដ្ឋាន​វេ​ស្ទើ​ន​ដើម្បី​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន មុនពេល​ណាហ្គា​វើ​ល​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើជា​ផ្ទះ​របស់ខ្លួន​ដើម្បី​ទទួល​បឹងកេត​អង្គរ  ៕

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com