ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​៖ ការវាយ​ដំលើ​អ្នក​តំណាងរាស្ត្រ​កើតឡើង​មួយម៉ោង​ក្រោយ​បាតុករនាំគ្នា​​រំសាយ
27, Oct 2015 , 7:08 pm        
រូបភាព
ដោយ: រួបរួម
អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​នា​ល្ងាច​ថ្ងៃទី​២៧ ខែ​តុលា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដើម្បី​បង្ហាញពី​ការ​សោក​ស្តាយ​ចំពោះ​បាតុកម្ម​ដែល​បាន​បង្ក​ទៅ​លើអ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅ​ច្រ​ក​ខាង​ត្បូង​ឈៀង​ខាង​កើត​ របងរដ្ឋសភា កាលពី​វេលា​ថ្ងៃត្រង់ម្សិលមិញនេះ។



អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​លើកឡើង​ថា សកម្មភាព​វាយ​ប្រហារ​បង្ក​ឡើង​ដោយ​ជន​មួយ​ក្រុម​តូច ហើយ​វា​បាន​កើ​តឡើង​ប្រមាណ​ជាង​១ម៉ោង​ បន្ទាប់​ពី​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា បាន​បញ្ចប់ ពោ​ល​គឺ​ក្រោយ​ពេល​ដែល​បាតុករ​ទាំងអស់​ត្រូវ​បាន​រំសាយនៅ​វេលាម៉ោង​១១ព្រឹក។

ជាមួយ​គ្នានេះ រដ្ឋាភិបាល​បាន​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​បង្ករ​បួស​ស្នាម​នេះ ហើយ​បាន​ចាត់​វិធាន​ការ​ដោយ​បញ្ជាឲ្យ​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត និង​ចាប់ជន​ល្មើស​ទៅ​ផ្តន្ទាទោស​តាមច្បាប់។

រដ្ឋាភិបាល​ក៏​បានអំពាវនាវផង​ដែរឲ្យ​ការសហការផ្តល់ភស្តុតាងពាក់ព័ន្ធនានា ដើម្បី​រកយុត្តិធម៌​ដល់​ជន​រងគ្រោះ​ឲ្យ​បានឆាប់តាម​ដែលអាចធ្វើទៅបាន៕



Tag:
 ការវាយអ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង
  ញ៉យ ចំរើន
  គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com