ជាតិ
លោក ហ៊ុន សែន មកដល់​កម្ពុជា​វិញ ក្រោយ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​បារាំង​
28, Oct 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ត្រឡប់​មកដល់ ប្រទេស​កម្ពុជា វិញ ហើយ នៅ​ព្រឹក​ថ្ងៃទី​២៨ តុលា​នេះ ក្រោយពី​បញ្ចប់​បេសកកម្ម​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​បារាំង​។

 
​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​បារាំង ត្រូវបាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាងថា ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដែល​នាំមក​នូវ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។​
 
​លោក ហ៊ុន សែន ត្រូវបាន​ប្រ​ធានា​ធីប​តី​បារាំង លោក Francois Hollande អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ដោយ​ជំនួប​នោះ​ក៏មាន​ការចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៦ រួមមាន​៖

កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​ពង្រីក​បន្ថែម​បន្ទាន់​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តសៀមរាប​។
កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​សាងសង់​សាលា​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​រាជធានី​ភ្នុំពេញ​និង​នៅ​ខេត្ត​ព្រះសីហនុ​។
កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​ពង្រឹង​វិស័យ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជំហាន​ទី​២ ។
កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​សាងសង់​ប្រព័ន្ធ​ខ្សែ​បញ្ជូន​និង​ចែកចាយ​អគ្គិសនី នៅ​ខេត្តកំពង់ចាម ខេត្តក្រចេះ និង​ខេត្តកោះកុង​។​
អនុសញ្ញា​ស្ដីពី​បត្យាប័ន និង​ទី​៦ កិច្ចព្រមព្រៀង​ស្ដីពី​ការប្ដូរ​បញ្ញើ​វត្ថុ​សិ​ល្បះ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com