កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម ៩៩​នាក់ ចាប់ផ្តើម​យុទ្ធនា​ការដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​២០១៥
29, Oct 2015 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ &
​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម មកពី​ទូទាំងប្រទេស​កម្ពុជា​ចំនួន ៩៩​នាក់ ត្រូវធ្វើ​ការប្រកួតប្រជែង​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែតុលា នេះ  ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែតុលា ក្នុង​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ ដែលជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ របស់​ក្រសួង អប់រំ យុវជន និង​កីឡា​។



​អត្ត​ព​លិ​ក​ទាំង ៩៩​នាក់ ដែល​មក​ចូលរួម​ប្រកួត​នេះ ត្រូវ​ប្រកួត​តំណាង​ឲ្យ​ក្លិប​-​សមាគម​ចំនួន​៦ ក្នុងនោះ​មាន ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​វត្ត​កោះ ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្លិប​វ៉ូ​វី​ណា​ម​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា ក្លិប​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ក្លិប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន​រ័ត្ន​សុខន និង​ក្លិប​វ៉ូ​វី​ណា​ម​ក្រសួងមហាផ្ទៃ​។​

​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួត​លើ​វិញ្ញាសា ១៣​ប្រភេទ ដោយ​ក្នុងនោះ ការប្រកួត​ផ្នែក​ប្រយុទ្ធ​បុរស​ក្នុង​ប្រភេទ​ទម្ងន់​៥៥​គ​.​ក្រ​, ៦០​គ​.​ក្រ និង​ទម្ងន់ ៦៥ គ​.​ក្រ ឯ​ផ្នែក​នារី​ប្រកួត​ក្នុង​ទម្ងន់ ៥៥​គ​.​ក្រ និង​៦០​គ​.​ក្រ​។ ចំណែក​ការប្រកួត​សម្តែង រួមមាន​មេគុន​បុរស​ឯកត្តជន មេ​គុនកាំបិត​ធំ ២​នាក់​បុរស សម្តែង​ជា​ក្រុម​បុរស ៤​នាក់​មាន​អាវុធ មេគុន​ឯកត្តជន​នារី មេគុន​ដាវ​ឯកត្តជន​នារី សម្តែង​នារី ១​នាក់ ជាមួយ​បុរស ១​នាក់ សម្តែង​នារី ១​នាក់​ជាមួយ​បុរស ៣​នាក់​មាន​អាវុធ​៕


Tag:
 ​វ៉ូ​វី​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com