ជាតិ
មន្ត្រីរាជការ នឹង​ទទួលបាន​បៀរ​វត្ស​សម្រាប់​ខែវិច្ឆិកា​មុន​បុណ្យអុំទូក​
29, Oct 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ យោធិន នឹង​ទទួលបាន​ប្រាក់​បៀរ​វត្ស​សម្រាប់​ខែវិច្ឆិកា យ៉ាងយូរបំផុត ក្នុង​សប្តាហ៍​ទី​៣ ពោលគឺ​នៅមុន​ពេល​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​រួម​រវាង​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​



​ដើម្បី​ឲ្យ​ដំណើរការ​នេះ​ប្រព្រឹត្តិ​ទៅតាម​ផែនការ ក្រសួង​ទាំង​២ បានស្នើ​គ្រប់​ក្រសួង ស្ថាប័ន ផ្ញើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​ស្ថានភាព​រដ្ឋបាល និង​គ្រួសា​របស់​មន្ត្រីរាជការ​ស៊ីវិល ទៅ​ក្រសួង​មុខងារសាធារណៈ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែតុលា​។ ករណី​ផ្តល់​ឯកសារ​យឺតយ៉ាវ ក្រសួង​សាធារណៈ នឹង​បោះពុម្ព​តារាង​ទូទាត់​បៀវត្ស និង​អាណត្តិ​តាម​បៀវត្ស​ចាស់​៕


Tag:
 ​មន្ត្រីរាជការ​
  ​បៀវត្ស​
© រក្សាសិទ្ធិដោយ thmeythmey.com