កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ចុះ​MOU​ជាមួយ​អង្គការ​បេះដូង​មាស ដើម្បី​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡា​
30, Oct 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​អនុស្សារណ​យោគយល់​(MOU) ជាមួយ​អង្គការ​បេះដូង​មាស ជួយ​ដល់​វិស័យ​អប់រំ​កាយ និង​កីឡា​។ ការចុះហត្ថលេខា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​កីឡា និង​លោក នី​ស៊ី​យ៉ាម៉ា ណា​កូ​កិ​(Nishiyama Naoki) ប្រធាន​អង្គការ​បេះដូង​មាស​។



​អង្គការ​បេះដូង​មាស​របស់​ជប៉ុន បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ដាក់បញ្ចូល​វិស័យ​អប់រំ​កាយ និង​កីឡា​បែប​ទំនើប​ទៅក្នុង​គ្រឹះស្ថាន​បឋមសិក្សា​បាន​ដោយ​ជោគជ័យ​។ អង្គការ​មួយ​នេះ ក៏បាន​បន្ត​ជួយ​ដល់​អនុវិទ្យាល័យ​បន្តទៀត បន្ទាប់ពី ជោគជ័យ​នៅ​កំរិត​បឋមសិក្សា​។​

​សូមបញ្ជាក់ថា ការ​ជ្រោមជ្រែង​ផ្នែក​អប់រំ​កាយ និង​កីឡា សម្រាប់​កម្រិត​អនុវិទ្យាល័យ​នេះ មាន​២​ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​១៥​ខែ ដោយ​ចាប់ផ្តើម​នៅ​ខែតុលា​នេះ និង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០១៦ ។ ដំណាក់កាល​ទី​២ ត្រូវ​ចាប់ផ្តើម​ក្រោយ​បញ្ចប់​ដំណាក់កាល​ទី​១ ប៉ុន្តែ​មិនទាន់​ដឹងថា​មាន​រយៈពេល​ប៉ុន្មាន​នៅឡើយ រង់ចាំ​មើល​ទំហំ​ការងារ​នោះ​សិន​៕


Tag:
 ​ក្រសួង​អប់រំ​
  MOU
© រក្សាសិទ្ធិដោយ thmeythmey.com