កីឡាជាតិ
ជាតិ
រឿង សោ​ភ័​ណ្ឌ ប៉ះ​គូ​សងសឹក និង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ថៃ​នៅ​សង្វៀន CTN
31, Oct 2015 , 10:20 am        
រូបភាព
ដោយ:
កីឡាករ​ជើង​ខ្លាំង​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ រឿង សោ​ភ័​ណ្ឌ​នឹង​ប៉ះ​គូ​សងសឹក ថៃ ចំណែក​កីឡាករ មឿ​ន សុខ​ហ៊ុ​ច និង​ប៉ះ​កីឡាករ​ជើង​ខ្លាំង​មកពី​ព្រះរាជាណាចក្រ​ថៃ នៅលើ​សង្វៀន CTN នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី៣១ ខែតុលា ចុង​សប្តាហ៍​នេះ ក្នុង​កម្មវិធី​ប្រកួត​ក្បាច់បុរាណ​ខ្មែរ​លក្ខណៈ​មិត្តភាព​អន្តរជាតិ។

 
កីឡាករ​រឿង សោ​ភ័​ណ្ឌ​មាន​កំពស់ ១,៦២ម៉ែត្រ មកពី​ក្លិប​ម្កុដ​រាជសីហ៍​មាន​អាយុ២២ឆ្នាំ ធ្លាប់​ឆ្លងកាត់​សង្វៀន​ប្រកួត ១២៥ដង ឈ្នះ១០៩ដង ចាញ់១៤ដង ស្មើ២ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន ២៧ដង និង​ប៉ះ​គូ​សងសឹក​ជើង​ខ្លាំង​ថៃ  ឆ្លាម​ដាំ ស៊ីត​ហ្វាំ​ង​ម៉ៃ (CHHLAMDAMC SITHFANGMAY)មាន​អាយុ ២២ឆ្នាំមាន​កំពស់ ១,៧០ម៉ែត្រ ឆ្លងកាត់​ការប្រកួត ៧៣ដង ឈ្នះ៥៤ដង ចាញ់១៩ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ១២ដង កីឡាករ​ទាំង ២ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៧គ.ក្រ។
 
គួ​រំ​ឮ​ក​ផងដែរ​ថា កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ ឆ្លាម​ដាំ ស៊ីត​ហ្វាំ​ង​ម៉ៃ (CHHLAMDAMC SITHFANGMAY) ធ្លាប់បាន​ជួបគ្នា​ម្តង​រួម​មកហើយ កាលពី​ខែ​មុន​នៅ​សង្វៀន CTN អង្គរ ដោយ​លទ្ធផល កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​យកឈ្នះ​កីឡាករ ឆ្លាម​ដាំ ស៊ីត​ហ្វាំ​ង​ម៉ៃ (CHHLAMDAMC SITHFANGMAY)ដោយ​ផ្តួល​ឱ្យ​សន្លប់​នៅក្នុង​ទឹក​ទី២ ។ ដោយ​ការមិន​អស់ចិត្ត​របស់​កីឡាករ​ថៃ រូបនេះ រូបគេ​បានស្នើរ​សុំ​គណកម្មការ​រៀបចំ​ការ​ប្រកួត សុំ​សងសឹក កីឡាករ រឿង​សោ​ភ័​ណ្ឌ ម្តងទៀត ព្រោះ​រូបគេ​ធ្លាប់​យកឈ្នះ​លើ​កីឡាករ កម្ពុជា ជាច្រើនរូប​មកហើយ ហេតុអ្វី​មក​ចាញ់​លើ​កណ្តាប់ដៃ​កីឡាករ កម្ពុជា រូបនេះ។ 
 
សម្រាប់​កីឡាករ រឿង សោ​ភ័​ណ្ឌ ផ្ទាល់​បាន​និយាយថា «នៅក្នុង​ជំនួប​លើក​នេះ​រូបគេ​មិន​ហ៊ាន​កំណត់ថា​នឹង​ផ្តួល​កីឡាករ ថៃ ម្នាក់នេះ​ឱ្យ​សន្លប់​នៅក្នុង​ទឹក​ទី​ប៉ុន្មាន​នោះទេ ដោយ​ខ្ញុំ​គ្រាន់​ដាក់​ក្តីសង្ឃឹម​ឈ្នះ ៦០ ភាគរយ​ទៅលើ​រូបគេ​តែប៉ុណ្ណោះ ទោះបី​គេ​ជា​កីឡាករ​ដែល​ធ្លាប់​ចាញ់​ក្រោម​កណ្តាប់ដៃ​របស់ខ្ញុំ​ក៏ដោយ»។  
ចំណែក​កីឡាករ​ដែលមាន​កំពស់ ១,៦៥ម៉ែត្រ មកពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​មឿ​ន សុខ​ហ៊ុ​ច ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៣ដង ឈ្នះ៦៦ដង ចាញ់២២ដង ស្មើ៥ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ១៣ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង ថៃ ដែលមាន​កំពស់​ខ្ពស់ជាង​ខ្លួន​បន្តិច ១,៦៨ម៉ែត្រ នី​វ​វ៉ាំ​ង​ច័ន្ទ (NIV VANGCHAN) ដែលមាន​ប្រវត្តិ​ប្រកួត ៨៥ដង​ឈ្នះ៦៥ដង ចាញ់១៧ដង ស្មើ៣ដង កីឡាករ​ទាំង ២ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម។ 
 
គូរ​បញ្ជាក់ថា កីឡាករ រឿង សោ​ភ័​ណ្ឌ ជា​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៥ ក្នុង​ប្រភេទ​ទម្ងន់ ៧១គ.ក្រ ហើយ​កាលពីពេលថ្មីៗកន្លងទៅនេះ សោ​ភ័​ណ្ឌ បាន​ប្រកួត​ផ្តួល​កីឡាករ ថៃ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី២ផងដែរ នៅលើ​សង្វៀន​បាយ័ន៕ 
 
 
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com