កីឡាជាតិ
ជាតិ
អន្តរជាតិ៩គូ នឹង​អង្រួន​សង្វៀន​នៅ​ថ្ងៃអាទិត្យ​ដើមខែ​វិច្ឆិកា​នេះ
31, Oct 2015 , 8:41 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា នេះ​នឹងមាន​ការប្រកួត​គូ​អន្តរជាតិ​រវាង​កីឡាករ កម្ពុជា និង​កីឡាករ ថៃ ចំនួន ៩គូ ទៅតាម​ពេលវេលា និង​សង្វៀនផ្សេងៗគ្នា។  

 
នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍ ចាប់ពី​ម៉ោង ៨ព្រឹក​តទៅ​នៅក្នុង​កម្មវិធី​ប្រកួត​លក្ខណៈ​មិត្តភាព របស់​ក្រុមហ៊ុនស្រា​បៀរ GANZBERGអ្នក​ប្រដាល់​ជំនាញ​ជង្គង់ ឡុង សុ​ភី ម្ចាស់​ខ្សែក្រវ៉ាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦៩ គីឡូក្រាម​មកពី​ក្លិប​សាល​វ័​ន្ត​កីឡា​មាន​ទម្ងន់ ៦៧ គ.ក្រ នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ TOM  TAN ដែលមាន​ប្រវត្តិ​ប្រកួត ៨៨ដង ឈ្នះ ៧៣ និង​ចាញ់ ១៥ដង ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន ២៣ដង។
 
ខណៈ​កីឡាករ ហ៊ឹម សេរី​មាន​ទម្ងន់ ៥១ គ.ក្រ​មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ​ធ្លាប់​ប្រកួត ៦២ដង ឈ្នះ ៥៦ និង​ចាញ់ ៦នឹងត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ PHUO LANGដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ ៥១ គ.ក្រ​នៅ​ប្រទេស​ថៃ​មាន​ប្រវត្តិ​ប្រកួត ៧៩ដង ឈ្នះ ៥៩ ចាញ់ ១៨ និង​ស្មើ ២ដង។
 
ចំណែក​កីឡាករ ពេជ្រ ម្ទេសខ្មាំង មកពី​ក្លិប​អា​រុណ​រះ​កីឡា នឹង​ប៉ះ​កីឡាករ​ថៃ DETH DIVក្នុង​ប្រភេទ​ទម្ងន់ ៥៤ គ.ក្រ ធ្លាប់​ប្រកួត ៥៨ ដង ឈ្នះ ៥៤ និង​ចាញ់ ៤ ដង។
 
ដោយឡែក​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ចាប់ពី​ម៉ោង ៦ល្ងាច​តទៅ ក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​របស់​ក្រុមហ៊ុន CARABOAកីឡាករ ឡុង សុវណ្ណ​ឌឿ​ន មកពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ RAREUNG LUK. CHAMPACHAIក្នុង​ប្រភេទ​ទម្ងន់ ៦៩ គ.ក្រ ខណៈ កីឡាករ ចាន់ ប៊ុន​ហឿន មកពី​ក្លិប​និរោធ​ន៍​មានជ័យ ផ្គូផ្គង​ឱ្យ​ជួប​ជាមួយ​PHOM PHAYAK TIMEUNG LUEYក្នុង​ប្រភេទ​ទម្ងន់ ៦០ គ.ក្រ។ 
 
ចំណែក​នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍ ចាប់ពី​ម៉ោង៨យប់​តទៅ ក្នុង​កម្មវិធី​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ក្រុមហ៊ុនស្រា​បៀរ BLACK CATកីឡាករ ម៉ន សា​ម៉េ​ត មកពី​ក្លិប​ការិយាល័យ​ទី៥ កងទ័ពជើងគោក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ SUPER SAMក្នុង​ប្រភេទ​ទម្ងន់ ៥៧ គ.ក្រ ខណៈ​កីឡាករ ព្រំ សំណាង​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង ៩១១ ផ្គូផ្គង​ឱ្យ​ជួប​ជាមួយ​PHACH BOPHAក្នុង​ប្រភេទ​ទម្ងន់ ៧៥ គ.ក្រ។ 
 
ចំណែក​នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ ៣ ក្នុង​កម្មវិធី​ប្រកួត​ក្បាច់បុរាណ​ខ្មែរ​លក្ខណៈ​មិត្តភាព​ចាប់ពី​ម៉ោង ៣ រសៀល​តទៅ​កីឡាករ​ជើង​ចា​ស់មៀច សុខ​រ៉ា​មាន​ទម្ងន់ ៦៥ គ.ក្រ មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​PHAKPUM SAMUTSAKHONដែលជា​កីឡា​កីឡាករ​ចំណូល​ថ្មី មាន​កម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់​ប្រកួត​បាន ៨០ដង ឈ្នះ ៦០ និង​ចាញ់​ចំនួន ២០ដង។ ខណៈ​កីឡាករ​វ័យក្មេង​រឿង  សា​រ័ត្ន​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង ៩១១ អាយុ១៩ឆ្នាំ ទើប​ឆ្លងកាត់​ការប្រកួត​ជាង ៤០ដង​នឹង​ប៉ះ​ជាមួយ​កីឡាករ​ចាស់រ​វស្សា​ថៃ​FHALIKIT SAMUTSAKHONដែលមាន​កម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់​ប្រកួត ៩០ ដង ឈ្នះ ៧ និង​ចាញ់​ចំនួន ២០ ដង៕
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com