អត្ថបទពាណិជ្ជកម្ម
Worldbridge ផ្តល់​ម៉ាស៊ីនរថយន្ត ISUZU ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​ពីរ​នៅ​កម្ពុជា
31, Oct 2015 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី៣០ខែតុលា​ឆ្នាំ ២០១៥ ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ អ​ថូ​ម៉ូ​បាយ​ល៏​បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​យានយន្ត​ជាមួយ វិទ្យាស្ថាន បច្ចេកទេស​ឧស្សាហកម្ម (ITI) និង វិ​ទ្យ​ស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា (NPIC)។
 
ដើម្បី​ជាការ​ចូលរួមចំណែក​លើ​ក​កំពស់ វិស័យ​បច្ចេកទេស​យានយន្ត​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង ក៏ដូចជា​ជួយ​បំពេញ​នូវ​កង្វះខាត​គ្រឿង​ម៉ាស៊ីន​សម្រាប់​ការធ្វើ​តេស្ត​សាកល្បង​ក្នុងការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​និស្សិត ហេតុដូចនេះ​ហើយ​បានជា​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ អ​ថូ​ម៉ូ​បាយ​ល៏ (WorldBridge Automobile) សម្រេច​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស៊ីន​ឡាន​ប្រភេទ ISUZU ទៅដល់​វិទ្យាស្ថាន​ពីរ​ផងដែរ​នៅក្នុង​ថ្ងៃ​តែមួយ​គឺមាន​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម។ លើសពីនេះ ការបរិច្ចាគ​នូវ​ម៉ាស៊ីន​ឡាន​ប្រភេទ ISUZU គឺ​ចង់​ជួយ​ឱ្យ​សិស្ស​និស្សិត​ងាយស្រួល​នៅក្នុង​ការសិក្សា​សី​ជម្រៅ​ទៅលើ​គ្រឿង​ម៉ាស៊ីន​ជាពិសេស​សម្រាប់​ការអនុវត្ត​ជាក់ស្តែង ដែល​ស្រប​ជាមួយ ទ្រឹស្តី កំពុង​រៀន​នៅក្នុង​សាលា។
 
គួរ​បញ្ជក់​ផងដែរ​ថា ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ អ​ថូ​ម៉ូ​បាយ​ល៏ (WorldBridge Automobile )គឺជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​នូវ​ប្រភេទ រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​ពិសេស និង​រថយន្ត​បែន សំរាប់​ផ្គត់ផ្គង់​យ៉ាង​ប្រសើរ​ដល់​វិស័យ កសិកម្ម និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ WorldBridge Automobile ត្រូវបាន​បង្កើតឡើង ដើម្បី​បំពេញ​រាល់​តម្រូវការ​និង​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​របស់​អតិថិជន​ទាំងអស់​តាមរយៈ ស្រ​ឡាយ​ផលិតផល​នៃ​រថយន្ត​ដឹកទំនិញ​ដែលមាន​គុណភាព​ដាច់​គេ និង​ត្រូវ​បានទទួល​សិទ្ធ​ផ្តាច់មុខ​ក្នុងការ​នាំចូល​ពី​ក្រុមហ៊ុន FORLAND ដែល​ទទួលស្គាល់​ជាស​កល​នៃ​ស្នាដៃ​ឯកទេស​ទៅលើ​រថយន្ត​ដឹកទំនិញ នៅក្នុង​ប្រទេស​ចិន។ ជាមួយគ្នា​នោះ​ផងដែរ ក្រុមហ៊ុន​បាន​នាំចូល​នូវ សំបក​កង់​រថយន្ត ដែលមាន​គ្រប់​ខ្នាត និង គ្រប់​លេខ​បំរើអោយ​ការដឹកជញ្ជូន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។
 
អាស័យដ្ឋាន ក្បែរ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ផ្លូវ​លេខ 271 ភូមិ​លេខ7សង្កត់​ទឹកល្អក់​ទី​I ខ​ណ្ទ​ទួលគោក ក្រុងភ្នំពេញ
TEL : (+855) 99 25 36 / FAX : (+855)23 99 25 39
Website : www.worldbridgeauto.com
Facebook : Worldbridge


( អត្ថបទ​ពាណិជ្ជកម្ម )
 

© រក្សាសិទ្ធិដោយ thmeythmey.com