កីឡាជាតិ
ជាតិ
រឿង សោ​ភ័​ណ្ឌ ឈ្នះ​ដោយ​សន្លប់ ខណៈ យ៉េន ឌី​ណា ជា​ម្ចាស់​ជើងឯក
01, Nov 2015 , 5:40 pm        
រូបភាព
ដោយ:
នៅក្នុង​ការប្រកួត ២ ផ្សេងគ្នា​កាលពី​ថ្ងៃទី៣១ ខែតុលា កីឡាករ​ជើង​ខ្លាំង​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ រឿង សោ​ភ័​ណ្ឌ បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​ថៃ ឱ្យ​សន្លប់​ជា​លើក​ទី២ ខណៈ​យ៉េន ឌី​ណា បាន​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង ឡាវ ដោយ​ពិន្ទុ​ក្លាយជា​ម្ចាស់​ជើងឯក​គោជ​ល់វគ្គ​ទី២ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម។

 
កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​រក្សា​ការ​ឈ្នះ​របស់ខ្លួន​ជា​លើក​ទី២ លើ​កីឡាករ ឆ្លាម​ដាំ ស៊ីត​ហ្វាំ​ង​ម៉ៃ (CHHLAMDAMC SITHFANGMAY) ដោយ​លើក​នេះ​ផ្តួល​ឱ្យ​សន្លប់​នៅក្នុង​ទឹក​ទី៥ ខណៈ​លើក​មុន​ផ្តួល​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី។ បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅលើ​សង្វៀន CTN កីឡាករ រឿង សោ​ភ័​ណ្ឌ នៅក្នុង​ទឹក ២  បាន​ប្រើ​កណ្តាប់ដៃ និង​ជើង​មកលើ​កីឡាករ ថៃ ពេញៗ លុះដល់​ចុង​ទឹក​ទី២ សោ​ភ័​ណ្ឌ បានធ្វើឱ្យ​អាជ្ញាកណ្តាល​រាប់​កីឡាករ​ថៃ ម្តង នៅក្នុង​ទឹក​ទី៣ គេ​ទាំង ២ បាន​ប្តូរ​កណ្តាប់ដៃ និង​ជើង​ទៅវិញទៅមក លុះដល់​ទឹក​ទី ៤ គេ​ហាក់ដូចជា​ប្តូរ​ក្បាច់​បន្តិច​ដោយ​ប្រើ​កែង និង​ជង្គង់ ស្នូរ​ជួង​នៃ​ទឹក​ទី៥បាន​បន្លឺឡើង កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​សម្រុក​ទៅលើ​កីឡាករ ថៃ ដោយ​ប្រើ​កណ្តាប់ដៃ និង​ជើង​ទៅលើ​កីឡាករ ថៃចំៗ ចំណែក​កីឡាករ​ថៃ បាន​ព្យាយាម​វាយបក​មកវិញ​ផងដែរ លុះដល់​ពាក់កណ្តាល​ទឹក​ទី៥ សោ​ភ័​ណ្ឌ បាន​ប្រើ​កណ្តាប់ដៃ​ឆ្វេង​ម៉ាត់​ចំពោះ​ទឹក​កីឡាករ​ថៃ បណ្តាលឱ្យ​សន្លប់​នៅ​ពាក់កណ្តាល​ទឹក​នេះ​តែម្តង។   
 
ចំណែក​កីឡាករ យ៉េន ឌី​ណា ឯណោះ​វិញ​បាន​យកឈ្នះ​កីឡាករ ឡាវ​ChhanakchhaiSaraphiyim ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​យ៉ាង​សិ្វ​ត​ស្វា​ញ​រយៈពេល ៥ទឹក នៅលើ​សង្វៀន CNC ចាប់ពី​ទឹក​ទី១ ដល់ទី២ កីឡាករ ២ បានធ្វើការ​ស្ទាបស្ទង់​កម្លាំង​ដូច​មានការ​ញញើត​គ្នា​ទៅវិញទៅមក លុះដល់​ទឹក​ទី៣ គេ​ទាំង ២ បាន​ប្រើ​ជើង​ទាត់ និង​ប្តូរ​ជង្គង់​ដាក់គ្នា​ទៅវិញទៅមក ចាប់ពី​ទឹក​ទី៤ ដល់ទី​ក​ទី៥ កីឡាករ​ទាំង ២ បានធ្វើការ​វាយ​សម្រុក ប្តូរ​កែង ជង្គង់ និង​ប្រើ​ជើង​ទាត់​ដាក់គ្នា​ទៅវិញទៅមក​រហូត​ចប់​ទឹក​ទី៥ ដោយ​លទ្ធផល​កីឡាករ យ៉េន ឌី​ណា ឈ្នះ​ដោយ​ពិន្ទុ។
 
នៅមុន​ពេល​នៃ​ការប្រកួត​កីឡាករ ឡាវ ChhanakchhaiSaraphiyimបាន​និយាយថា ការប្រកួត​លើក​នេះ​រូបគេ​នឹង​យកឈ្នះ​កីឡាករ យ៉េន ឌី​ណា ទោះបី​កាលពី​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​រូបគេ​ចាញ់ ឌី​ណា ក៏ដោយ តែ​ពេលនេះ​រូបគេ​បានដឹង​ក្បាច់​របស់ ឌី​ណា អស់ហើយ​បន្ទាប់​បាន​ប្រកួត​ជាមួយ​គេ​ម្តងនោះ។   
 
ចំណែក​កីឡាករ យ៉េន ឌី​ណា បាន​និយាយថា ខ្ញុំ​មិន​ហ៊ាន​និយាយ​ទុក​មុន​ថា​ឈ្នះ​នោះទេ ទោះបី​កីឡាករ ថៃ រូបនេះ​ធ្លាប់​ចាញ់​ខ្ញុំ​ក៏ដោយ គេ​បាន​ព្យាយាម​ហាត់ ខ្ញុំ​ក៏​ព្យាយាម​ហាត់ ដូច្នេះ​ទុក​ការប្រកួត​ជា​អ្នកកាត់ក្តី​ទៅ​ចុះ៕
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com