ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ជនជាតិ នី​ហ្សេ​រី​យ៉ា ចំនួន៤៥នាក់
01, Nov 2015 , 2:00 pm        
រូបភាព
ដោយ:
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឃាត់ខ្លួន ជនអន្តោប្រវេសន៍​ជនជាតិ នី​ហ្សេ​រី​យ៉ា ចំនួន ៤៥ នាក់ បន្ទាប់ពី​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ កាលពី​ព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា នេះ។

 
បើ​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ប្រតិបត្តិ​ការចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ឈានដល់​ការឃាត់ខ្លួន​នេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​បាន​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​កន្លែង​ស្នាក់នៅ​របស់​ជនបរទេស​ទាំងនោះ នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយបាន​រកឃើញ និង​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន 45 នាក់ ហើយ​ពេលនេះ​កំពុង​បញ្ជូនមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ និង​អនុវត្ត​តាមច្បាប់៕
 

Tag:
 អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com