ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​ជន​ជនជាតិវៀតណាមខុសច្បាប់​ចំនួន ១៥នាក់
01, Nov 2015 , 6:00 pm        
រូបភាព
ដោយ:
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ខេត្តសៀមរាប កាលពី​ថ្ងៃទី៣០ ខែតុលា បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ វៀតណាម ចំនួន ១៥ នាក់ ដែល​មក​ធ្វើការ និង​ស្នាក់នៅ​ខុសច្បាប់។

 
ប្រតិបត្តិ​ការណ៍​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ឈានដល់​ការឃាត់ខ្លួន​នេះដែរ បន្ទាប់ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នងការដ្ឋាន​នគរបាល និង​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង ជាពិសេស​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយដង្គុំ​ចុះ​ត្រួតពិនិត្យ និង​ស្រង់​ស្ថិតិ ដើម្បី​ស្វែងរក​ជនអន្តោប្រវេសន៍​ដែល​មក​ស្នាក់​នៅក្នុង​ខេត្ត ដោយ​គ្មាន​លិខិតស្នាម​ច្បាស់លាស់។ បន្ទាប់ពី​ចុះ​ស្រង់​ស្ថិតិ​ពេញ​មួយថ្ងៃ តាម​ប​បន្ទប់​ជួល ហាង​កាហ្វេ និង​កន្លែង​ម៉ាស្សា​កោស​ជប់ រកឃើញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន ១៥នាក់ ស្រី៥នាក់ និង​អនីតិជន៣នាក់។ នេះ​បើ​យោងតាម​គេហទំព័រ​របស់ អគ្គស្នងការ​នគរបាល​ជាតិ ថ្ងៃទី១ ខែវិច្ឆិកា។ 
 
ជនជាតិ វៀតណាម ខុសច្បាប់​ទាំងនោះ​ត្រូវបាន​កងកម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​បញ្ជូនទៅ​កាន់​ប្រទេស​ដើម​វិញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com