អត្ថបទពាណិជ្ជកម្ម
​សាម​សុង​ចូលរួម​ជំរុញ​ការអាន​សៀវភៅ​របស់​កុមារ​នៅ​កម្ពុជា​
02, Nov 2015 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
 
 

​ក្រុមហ៊ុន​សាម​សុង​បានប្រគល់​សៀវភៅ​រឿងនិទាន​ជិត​1.០០០ ក្បាល ដល់​អង្គការ​ចំនួន​បី ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​កុមារ​រៀន​នៅ​បឋមសិក្សា​ឲ្យ​អាន​សៀវភៅ កាន់​ច្រើនជាង​មុន ។​
 
​លោក ឆែ សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ នៅ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​នោះ​ថា​៖ «​អំ​នា​ន​មាន​សារៈសំខាន់​ណាស់​ក្នុង ការពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ប្រសិនជា​កុមារ​របស់​យើង​ចូលចិត្ត​អាន សៀវភៅ​ច្រើន​តាំងពីក្មេង ពួកគាត់​នឹង​ធំ​ដឹងក្តី​ជាមួយ​ចំណេះដឹង​ដែល​អាចជួយ​សង្គម​បាន កាន់តែ​ច្រើនជាង​មុន​។​»
 
​អង្គការ​ទាំងបី​ដែល​ទទួល​សៀវភៅ​ពី​ក្រុមហ៊ុន​សាម​សុង​រួមមាន​៖ អង្គការ​ភាព​ញញឹម​នៃ កុមារ អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ ដែល​អង្គការ​ទាំងនេះ កំពុង​ជួយឧបត្ថម្ភ​កុមារ​ជាច្រើន​ពាន់​នាក់​ក្នុងប្រទេស​កម្ពុជា​។ 
​នៅក្នុង​ពិធី​ប្រគល់​សៀវភៅ​នេះ​ក៏មាន​ការចូលរួម​ពី​តារាចម្រៀង និង​តារា​សម្តែង​ដែល​កំពុង តែមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ គឺ​លោក ឆន សុ​វណ្ណា​រាជ កញ្ញា មាន សុនី​តា និង កញ្ញា ឱក សុគន្ធ​កញ្ញា ដែល​ធ្វើ​ឲ្យ​កុមារ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​កាន់តែ សប្បាយរីករាយ​បន្ថែមទៀត​។ 
 
​លោក ឆន សុ​វណ្ណា​រាជ បាន​មានប្រសាសន៍​ទៅ​កុមារ​ដែល​ចូលរួម​ទាំងអស់នេះ​ថា​៖ «​ការអាន​មាន​អាចជួយ​ឲ្យ​យើង​កើន​ចំណេះដឹង និង​បំបាត់​ភាព​អផ្សុក​ពេលទំនេរ​។ ដើម្បី​ក្លាយជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ដូច​រាល់ថ្ងៃ​ខ្ញុំ​តែងតែ​ខិតខំ​អាន​សៀវភៅ​និង​ឯកសារ​ជាច្រើន​ដើម្បី​ឲ្យ​យល់ដឹង​ច្រើន​ពី​សង្គម និង​មាន​ភាពងាយស្រួល​ក្នុងការ ច្រៀង​បទ​ចម្រៀង​ឲ្យ​បាន​ច្រើន​ប្រភេទ​។ »
 
​សៀវភៅ​ទាំង​1.០០០ ក្បាល់​ដែ​ក្រុមហ៊ុន​សាម​សុង​ប្រគល់ជូន​នាពេលនេះ គឺជា​សៀវភៅ  អប់រំ​ដែលមាន​លក្ខណៈ​កំប្លែង ងាយ​អាន ងាយ​យល់ ជាពិសេស​សម្រាប់​កុមារ​តូចៗ​ដែល កំពុង​រៀន​នៅ​បឋមសិក្សា​។ នេះ​ជា​លើក​ទី​2 ហើយ​ដែល​ក្រុមហ៊ុន​សាម​សុង បរិច្ចាគ សៀវភៅ​ទៅដល់​កុមារ​តូចៗ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការបរិច្ចាគ​លើក​ទី​1 នោះ​ត្រូ​វា​បាន ធ្វើឡើង​នៅ​ឆ្នាំ​2015​។​
​ក្រុមហ៊ុន​សាម​សុង​តែងតែ​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​អំ​ណាន សម្រាប់​មនុស្ស​ធំ​និង​កុមារ​។ ហេតុដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន​ផលិត​នូវ​ថេ​ប្លិ​ត​ដែល​ស្គាល់​ភាសា​ខ្មែរ​ដំបូង​គេ​បង្អស់ ដើម្បី​ជម្រុញ​ឲ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល​ក្នុង​ការអាន​អត្ថបទ​ផ្សេងៗ​។  
 
​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com  
 

© រក្សាសិទ្ធិដោយ thmeythmey.com