កីឡាជាតិ
ជាតិ
ក្រសួងមហាផ្ទៃ បង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រកួត​វ៉ូ​វី​ណា​ម​ថ្នាក់ជាតិ​
02, Nov 2015 , 4:04 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៥ ដែល​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ នៅ​វិមាន​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​អត្ត​ព​លិ​ក​៩៩​នាក់ ប្រកួត​តំណាង​ក្លិប សមាគម​ចំនួន​៦ លើ​វិញ្ញាសា​២ ការបង្ហាញ​មេគុន និង​ការប្រយុទ្ធ ជា​លទ្ធផល​ក្លិប​វ៉ូ​វី​ណា​ម​ក្រសួងមហាផ្ទៃ​ទទួលបាន​មេដាយមាស​ច្រើនជាងគេ ខណៈ​ក្លិប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន​រ័ត្ន​សុខន ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​២​។



​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ ក្លិប​វ៉ូ​វី​ណា​ម​ក្រសួងមហាផ្ទៃ​ទទួលបាន​មេដាយមាស​ចំនួន​៦ ខណៈ​ក្លិប​ក្រុមហ៊ុន​រ័ត្ន​សុខន​ទទួលបាន​៥ ចំណែក​ក្លិប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ទទួលបាន​២ ខណៈ​ក្លិប​វិទ្យាល័យ​វត្ត​កោះ​ទទួលបាន​ចំនួន​១​។

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​អត្ត​ព​លិ​ក​តំណាងឱ្យ​ក្លិប​វ៉ូ​វី​ណា​ម​ក្រសួងមហាផ្ទៃ​មាន​ចំនួន​១៣​នាក់ ខណៈ​ក្លិប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន​រ័ត្ន​សុខន​១១​នាក់ ចំណែក​ក្លិប​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​១១​នាក់ ឬ​ឯ​ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​វត្ត​កោះ​១៥ ។ ដោយឡែក​ក្លិ​ម​វ៉ូ​វី​ណា​ម​វិទ្យាល័យ​សាមគ្គី​២៤​នាក់ ចំណែក​ក្លិប​វ៉ូ​វី​ណា​ម​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​២២​នាក់ ក្លិប​ទាំងពីរ​នេះ​មិន​ទទួលបាន​មេដាយមាស​នោះទេ​។​

​គួរបញ្ជាក់​ទៀតថា ក្លិប​វ៉ូ​វី​ណា​ម​ក្រសួងការពារជាតិ​ទទួលបាន​មេដាយប្រាក់​៥ សំរឹទ្ធ​៣ ខណៈ​ក្លិប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន​រ័ត្ន​សុខន ប្រាក់​១ សំរឹទ្ធ​១ ចំណែក​ក្លិប​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ប្រាក់​៣ សំរឹទ្ធ​១ ឬ​ឯ​ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​វត្ត​កោះ ប្រាក់​៣ សំរឹទ្ធ​៤ ដោយឡែក​ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ប្រាក់​១ សំរឹទ្ធ​៥ ខណៈ​ក្លិប​វ៉ូ​វី​ណា​ម​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​ទទួលបាន​តែ​មេដាយប្រាក់​១ ប៉ុណ្ណោះ​៕    


Tag:
 វ៉ូ​វី​ណា​ម
© រក្សាសិទ្ធិដោយ thmeythmey.com