ជាតិ
សង្គមជាតិ
លោក ហុង សុខ​ហួរ អវត្ត​​មាន​ក្នុង​សវនាការ​សុំ​នៅក្រៅ​ឃុំ​នៅ​សាលាឧទ្ធរណ៍
04, Nov 2015 , 10:12 am        
រូបភាព
រូបថតមេធាវីលោក ជូង ជូងី ចេញពីសវនាការឧទ្ធរណ៍
រូបថតមេធាវីលោក ជូង ជូងី ចេញពីសវនាការឧទ្ធរណ៍
ដោយ:

ភ្នំពេញ៖ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ ពុំបាន​ចូលក្នុង​សវនាការ​សុំ​នៅក្រៅ​ឃុំ​នៅ​សាលាឧទ្ធរណ៍​នោះទេ នៅ​ព្រឹក​ថ្ងៃទី៤ វិច្ឆិកា​នេះ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​ឯកសារ​នៃ​សន្ធិសញ្ញា​ព្រំដែន​កាលពី​ឆ្នាំ១៩៧៩ ជាមួយ​ប្រទេស​វៀតណាម។ មេធាវី​លោក ជូង ជូ​ងី មិន​បញ្ជាក់​ពី​មូលហេតុ​អត្ត​វ​មាន​កូនក្តី​។



លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពី​លោក​បាន​បកស្រាយ​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម បង្ហោះ​នៅលើ​ទំព័រ Facebook របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ការបកស្រាយ​នោះ ជា​អំពើ​ខុសច្បាប់ អំពើ​ក្បត់ជាតិ ផ្ទុយ​នឹង​ខ្លឹមសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម។

លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ចោទប្រកាន់ ៣ករណី គឺ បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។ ប្រសិនបើ​តុលាការ​រកឃើញ​ពិរុទ្ធភាព​នោះ លោក ហុង សុខ​ហួរ អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី ៥ ទៅ ១០ឆ្នាំ។

លោក ហុង សុខ​ហួរ បានដាក់​តម្កល់​ថវិកា​ចំនួន ១០លាន​រៀល ក្នុង​សវនាការ​ឧ​ទ្ធ​ណ៍ ដើម្បី​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​សាលាឧទ្ធរណ៍។ បើតាម​លោក ជូ​ង ជូ​ងី  សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃត្រង់ ថ្ងៃទី៤ វិច្ឆិកា​នេះ។

យប់​ម្សិលមិញ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានធ្វើដំណើរមកដល់កម្ពុជា ហើយ​​លោក​​ប្រកាស​​ក្នុងអាកាស​​​យានដ្ឋាន​​អន្តរជាតិ​​​ភ្នំពេញ​​ថា លោក​​​នឹង​​​ប្រើ​​​វប្បធម៌​​​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ​ពិភាក្សា​ពី​ការដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៥នាក់ ក្នុងនោះ រួមទាំង លោក ហុង សុខ​ហួរ ដែរ៕


Tag:
 តុលាការ
  ហុង សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com