ជាតិ
សង្គមជាតិ
វៀតណាម​ខុសច្បាប់ ៥​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ខេត្ត​សៀម​រាម​
04, Nov 2015 , 9:39 pm        
រូបភាព
​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​ម្សិលមិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។​


 
​យោងតាម​ប្រភព​ដដែល ជនជាតិ​វៀត​ណា​ចំនួន​៥​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍ ឃាត់​ខ្លួ​នៅ​ខេត្ត​សៀម​រាម កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ក្រោយពី​សមត្ថកិច្ច​សាកសួរ ទើប​ដឹងថា ជនជាតិ​វៀតណាម​ទាំងនោះ បាន​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បន្ទាប់មក​ទើប​បញ្ជូន​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។
 
​លោក​វរសេនីយ៍ទោ ជា គឹម​សាន បាន​លើកឡើងថា តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​នេះ​គ្មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​អ្វី​ទាំងអស់ ពោលគឺ​ពួកគេ​ចូលមក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​តែម្តង​។ លោក​បន្ថែមថា បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​៥​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​កសាង​សំណុំ​ឯកសារ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿង​ចាត់​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។​

​សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់ ៤៨​ជនជាតិ រួមមាន​ប្រមាណ​ជាង​៣០០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​រយៈពេល ១០​ខែ នា​ឆ្នាំ​២០១៥​នេះ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម មាន​ប្រមាណ​ជា ៩០%៕


Tag:
 វៀតណាម​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com