អន្តរជាតិ
លោក Helmut Schmidt អតីត​អធិការបតី​អាល្លឺ​ម៉ង់ទទួ​លម​រណភាពក្នុងអាយុ​៩៦ឆ្នាំ
10, Nov 2015 , 9:52 pm        
រូបភាព
ដោយ: ថ្មីៗ
អតីតអធិការបតីអាល្លឺម៉ង់ លោក Helmut Schmidt បាន​ទទួល​មរណភាព​ក្នុងអាយុ​៩៦​ឆ្នាំនា​ថ្ងៃអង្គារ ទី​១០ ខែ​វិច្ឆិកា នេះ បន្ទាប់ពី​សុខភាព​របស់​លោក​ធ្លាក់ដុន​ដាបយ៉ាងខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ។ នេះ​បើតាម​ការផ្សាយ​របស់ AFP។



លោក Helmut Schmidt ជាអតីត​មេដឹកនាំគណបក្ស​សង្គម​ប្រជាធិបតី ដោយ​បាន​ដឹកនាំ​ប្រទេសអាល្លឺម៉ង់ពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៨២ ។ លោកបាន​ទទួល​មរណភាព​នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ទីក្រុង Hamburg។


បើ​ទោះបី​ជា​ចាកចេញពី​នយោបាយ​ជាង​៣០​ឆ្នាំកន្លងមក​ក៏​ដោយ លោក Schmidt បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​វេទិកានយោបាយ។ លោក​បាន​សរសេរសៀវភៅ​ជាង​៣០​ក្បាល ហើយ​ក៏​ធ្លាប់​ធ្វើនិពន្ធនាយក និង​ជា​ចាងហ្វាងការផ្សាយ​របស់​ទស្សនាវដ្តីប្រចាំ​សប្តាហ៍ Die Zeit ផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com