ជាតិ
សង្គមជាតិ
ក្រសួង​រៀបចំ​ដែនដី បញ្ជា​ឲ្យ​ទប់ស្កាត់ និង​រុះរើ​សំណង់​ខុសច្បាប់​នៅ​ទូទាំងប្រទេស​
11, Nov 2015 , 11:26 am        
រូបភាព
 ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​បញ្ជាឲ្យ​អភិបាល​រាជធានី ខេត្ត ទប់ស្កាត់ និង​រុះរើ​សំណង់​ខុសច្បាប់ ដែល​សាងសង់​រំលោភ​លើដី​សាធារណៈ នៅ​ទូទាំងប្រទេស​។​


​ចំណាត់ការ​នេះ ធ្វើឡើង​ក្រោយពី​មានការ​ព្រមាន​ពី​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​ជាមួយ ក្រុមហ៊ុន​ឯកជន ដែល​បណ្តោយ​ឲ្យ​មាន​សំណង់​អនាធិបតេយ្យ​ខុសច្បាប់ នាំ​ឲ្យ​ប៉ះពាល់​សោភ័ណភាព​សាធារណៈ ។​
 
​បើតាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កន្លងមក​មាន​បាតុភាព​កើតចេញពី​ការសាងសង់​បំពាន​ច្បាប់​ដោយ​បុគ្គល ឬ​ក្រុមហ៊ុន លើដី​សាធារណៈ ដូចជា​ចំណីផ្លូវ និង​សួនច្បារ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​។ 
 
​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ និង​សុ​វត្ថុ​ភាព​សាធារណៈ ក្រសួង​បាន​បញ្ជារ​ឲ្យ​អភិបាល​រាជធានី ខេត្ត​នៅ​ទូទាំងប្រទេស ត្រូវ​ចាត់វិធានការ​ដូចជា ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ និង​ធុរជន​ឲ្យ​បាន​ជ្រួតជ្រាប និង​ចូលរួម​អនុវត្តន៍​វិធានការ​កែតម្រូវ​សំណង់​ខុសច្បាប់​ទាំងនោះ​។ 
 
«​កំណត់​អត្តសញ្ញាណ​សំណង់​ដែល​សាងសង់​រំលោភ​លើដី​សាធារណៈ និង​ចាត់វិធានការ​តឹងរឹង​ឲ្យ​ម្ចាស់​សំណង់​រុះរើ ឬ​កែតម្រូវ​ជាបន្ទាន់ និង​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​កុំ​ឲ្យ​មាន​សំណង់​ខុសច្បាប់​រំលោភ​លើដី​សាធារណៈ ទៅ​ថ្ងៃមុខ​ទៀត​»​។ នេះ​ជា​ខ្លឹមសារ​របស់​លិខិត​ដដែល​៕
 

Tag:
 ​សំណង់​អនាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com