ព័ត៍មានសុខភាព
សុខភាព៖ របៀប​សង្គ្រោះ​មុខ​ដែលមាន​ស្នាម​អ៊ុច​ខ្មៅ​
13, Nov 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​យើងខ្ញុំ​ជឿជាក់ថា​នារី​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់បាន​មុខ​ដែល​ស​ស្អាត ហើយ​គ្មាន​ស្នាម​គ្រប់គ្នា ប៉ុន្តែ​សព្វថ្ងៃនេះ​ដោយសារតែ​មូលហេតុ​ផ្សេងៗ​បានធ្វើឱ្យ​មុខ​របស់​នារី​មួយចំនួន​មាន​ស្នាម​អ៊ុច​ខ្មៅ ដូចនេះ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​សង្គ្រោះបាន​នោះ​?

 
​ផ្លែ​ននោង​
​របៀប​ធ្វើ ៖ អ្នក​អាចយ​កវា​ទៅ​ហាល​ឱ្យ​ស្ងួត បន្ទាប់មក​កិន​ឱ្យ​ម៉ត់ រួច​យក​ទឹក​លាយ​ជាមួយ​វា បន្ទាប់មក​យកមក​លាប​លើ​មុខ ទុក​ដល់​ព្រឹក​ឡើង​ទើប​យក​ទឹក​ក្តៅ​អ៊ុនៗ​លាង​ចេញ អ្នក​ក៏​អាច​យក​ទឹកឃ្មុំ​លាយ​ដែរ ប៉ុន្តែ​មិនត្រូវ​ទុក​ដល់​ព្រឹក​ទេ អ្នក​អាច​លាង​ក្រោយពេល​លាប​បាន​២០​នាទី​រួច​។​
 
​ទឹកតែ​
​របៀប​ធ្វើ ៖ ក្រោយ​ពេលដែល​អ្នក​លុប​មុខ​រួច អ្នក​អាច​យក​ទឹកតែ​មក​លាប​លើ​មុខ​អ្នក​បាន បន្ទាប់មក​យកដៃ​របស់​អ្នក​វ៉ៃ​មុខ​អ្នក​ថ្ម​មៗ រួច​ទើប​លាង​ចេញ នោះ​វា​នឹងធ្វើ​ឱ្យ​ស្នាម​នោះ​មាន​ពណ៌​រាង​រាក់​បន្តិច​។​

​ស្ករក្រាម និង​ប្រេង​អូ​លីវ​
​របៀប​ធ្វើ ៖ អ្នក​អាច​យក​ស្ករក្រាម​លាយ​ជាមួយ​ប្រេង​អូ​លីវ បន្ទាប់មក​យក​ម៉ាស​បិតមុខ​យកមក​ត្រាំ​នៅក្នុង​នោះ រួច​យកមក​បិត​លើ​មុខ​អ្នក ដោយ​មួយអាទិត្យ​អ្នក​អាចធ្វើ​២​ទៅ​៣​ដង​បាន នោះ​ស្នាម​ទាំងនោះ​នឹងមាន​ពណ៌​រាក់​ជាង​មុន​។​
 
​ពងមាន់​
​របៀប​ធ្វើ ៖ អ្នក​អាច​យក​ពងមាន់​ត្រាំ​ក្នុង​ទឹកខ្មេះ​សបាន ត្រាំ​ដល់​សំបក​ពងមាន់​ប្រែជា​ទន់ បន្ទាប់មក​យក​ផ្នែក​ស​ចេញ លាប​លើ​មុខ​ចំនួន​២០​នាទី ទើប​លាង​ចេញ ប៉ុន្តែ​អ្នក​ត្រូវតែ​ព្យាយាម​ធ្វើ​ទើបបាន​សម្រេច ហើយ​ទទួលបាន​លទ្ធផល​ល្អ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com