ជាតិ
សង្គមជាតិ
កម្ពុជាធ្វើសៀវភៅស China Ready ទាក់ទាញទេសចរចិន
13, Nov 2015 , 11:09 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំសេចក្តីព្រាងសៀវភៅសស្តីពី ការត្រៀមលក្ខណៈសម្បត្តិទទួលទេសចរចិន (China Ready ឬ Be Ready for China Ready) សម្រាប់​​​​ទាក់ទាញ​​​​ភ្ញៀវ​​​​ទេស​​​​ចរ​ចិន​​​​បន្ថែ​​ម​​​ទៀត​​​​ឲ្យ​​​​មក​​ទស្សនា​​​​កម្ពុជា​​។ នេះបើ​​តាម​​ការបញ្ជាក់​​របស់​​លោក ថោង ​​ខុន។

​​​​​​


សៀវភៅសស្តីពី ការត្រៀមលក្ខណៈសម្បត្តិទទួលទេសចរចិន (China Ready) ក្នុងគោលដៅតាមដាន និងជំរុញកំណើន​​​​​​ទីផ្សារ​​ទេស​​ចរចិន និងស្ថានភាព​​​​​​​​​​ឧស្សាហកម្ម​​ទេសចរនៅ​​កម្ពុជា។ រដ្ឋមន្ត្រី​​ក្រសួងទេសចរណ៍​​លោក ថោង ខុន និយាយ​​​ក្នុង​​កិច្ចប្រជុំ​​បូក​​សរុប​​លទ្ធផល​​ការងារ កំណែទ​​ម្រង់របស់​​​ក្រសួងទេសចរណ៍ រយៈ​​ពេល ​​៩ខែ ឆ្នាំ​​២០១៥ និងទិសដៅ​​អនុវត្តបន្ត នៅកាល​​​ពីថ្ងៃទី១០ វិច្ឆិកានេះ ថា សេចក្តីព្រាង​​​​សៀវភៅស ​​ជា​​យុទ្ធសាស្ត្រ​​​​ត្រៀម​​​​​ទ​​ទួល​​​​​ទេសចរ​​​​​ចិន​​នេះ គឺផ្តោត​​​លើកា​​រកំណែទ​​ម្រង់​​ផ្នែក​​​ទេសច​​រណ៍​ដែលបម្រើឲ្យ​​សេចក្តីត្រូវ​​ការ​​​សេវា​​កម្មរ​​​បស់ភ្ញៀវ​​​​​ទេសចរណ៍​​​​​ចិន​​ និងធ្វើឲ្យ​​​​កម្ពុជាក្លាយ​​​​ជាគោលដៅ​​​​​​ទេសចរណ៍​​​​រ​​​​បស់​​​​ចិន។

លោកថ្លែងយ៉ាដូច្នេះថា៖«បើមានសៀវភៅសនេះ បានវាជាខួរក្បាលសម្រាប់​​យើងទាំងអស់គ្នាតែម្តង ហើយ​​យើងធ្វើ​​ព្រមៗគ្នា​​ទៅបាន។ សៀវភៅសនេះ ត្រូវទទួល​​​​ស្គាល់ពី​​​រាជរដ្ឋាភិបាល។ ព្រោះ បើយើងមិនទៅ យើងដើរមិន​​​​ទាន់គេទេ។ ហើយ​​យើង​​នឹងបន្ត​​ពិភាក្សាគ្នា​​បន្ថែម​​ទៀត»។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សៀវភៅស នឹងសម្រួលភាពងាយស្រួលដល់ទេសចរចិន ក្នុងការ​​ទទួលបាន​​​​ព័ត៌មាន​​ទេសចរណ៍​​​មកទស្សនា​​​កម្ពុជា ពីព្រោះរាល់​​​​​សេ​វាកម្ម​​ឧស្សាហកម្ម​​ទេសចរណ៍​​នៅ​​កម្ពុជាសរសេរ​​ជា​​ភាសាខ្មែរ ចិន និងភាសាអង់គ្លេស  រួមមាន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មស្នាក់នៅ សេវាកម្មដឹកជញ្ជូន​ តំបន់ឆ្នេរ ​​​​ការ​​​កម្សាន្ត និងហាង​​លក់​​ទំនិញ​​ផ្សេងៗ ។ ជាមួយ​​គ្នានេះ ក្រសួងនឹងរៀបចំ​​ប្រព័ន្ធ Hot line ជា​​ភា​​សា​​ចិន ឯកសារ​​អន្តោប្រវេសន៍ជា​​ភាសាចិន បង្កើតគេហទំព័រ និង Mobile App China Ready ដែល​​ទទួល​​ស្គាល់​​ដោយ​​ក្រសួង​​ទេសចរណ៍ ​​សម្រាប់​​បង្ក​​លក្ខណៈ​​​​ងាយស្រួលដ​ល់​​ទេសចរណ៍​​ជនជាតិចិន ស្វែងរក​​​​​ព័ត៌មាន​​​​ពី​​សេវាកម្ម​​ឧស្សាហ៍​​កម្មទេសចរណ៍​​​​នានា នៅ​​កម្ពុជា។​​​​​

ក្រៅពីនេះ លោក ថោង ខុន និយាយ​​ កម្ពុជា​​ក៏នឹងត្រៀមបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ China Ready សម្រាប់​​ទេសចរណ៍​​កម្ពុជា (Center of China Ready For Cambodia Tourism)​​ ទៀត​​ផង​​។
​​
គួរបញ្ជាក់ផងដែរ បើតាមរបាយការណ៍ផែនការកំណែទម្រង់វិស័យទេសចរណ៍កម្ពុជា ឆ្នាំ ២០១៥ ដល់ ២០១៨ របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ កម្ពុជា​​ទទួល​បាន​ភ្ញៀវទេសចរបរទសចំនួន ៤​​លាន​​៥​​សែន​​នាក់ និងចំណូល​​ពីវិស័យទេសចរ​​ណ៍ជិត ៣ពាន់​​លានដុល្លារ​​អាមេរិក​​ចូលថ​​វិការរដ្ឋ ហើយ​​វាបានបង្កើត​​ឱកាសការងារ​​ដល់​​​​ពល​​រដ្ឋ​ជាង ៦២​​ម៉ឺននាក់។ ជាងនេះ​​ទៀត ក្រសួង​​ទេសចរណ៍ ព្យា​​ករណ៍​​ថា នៅ​​ឆ្នាំ ​​២​​០២០ ភ្ញៀវទេស​​​​ចរណ៍បរទេស​​មក​​កម្ពុជានឹង​​កើនដល់ ៧,៥​​លាននាក់ ​​និងនាំ​​​​ចំណូល​​​​ប្រមាណ ៥ពាន់​​​​​​​លាន​​​ដុល្លា​​​​អាមេរិក​​ចូលថវិការដ្ឋ ហើយ​​បង្កើត​​ឱកាស​​ការងារ​​បានជិត ១​​លាននាក់៕​​​​​​​​​​
​​

Tag:
 លោក ថោង ខុន
  សៀវភៅស
© រក្សាសិទ្ធិដោយ thmeythmey.com