ព័ត៍មានសុខភាព
ជំងឺ​ទឹកនោមផ្អែម​នឹង​កើត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់ ៣ សែន​នាក់​យ៉ាង​ឆាប់រហ័ស​
17, Nov 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នាយិកា​ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា បាន​និយាយថា ប្រជាជន​ខ្មែរ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​នឹង​កើនឡើង​រហូតដល់​៣​សែន​នាក់ ល្គឹកណា​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ​។ ការលើកឡើង​របស់​អ្នកស្រី ង្វៀន ធី​ង៉ុ​ក មី​ញ ធ្វើឡើង​នៅក្នុង​ទិវា​ទឹកនោមផ្អែម​ពិភពលោក ឆ្នាំ​២០១៥ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា​កន្លងទៅ​។

 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ដែល​បាន​ស្រង់​សំដី​របស់​នាយិកា​ក្រុមហ៊ុន សាណូ​ហ្ចី​កម្ពុជា  អ្នកស្រី ង្វៀន ធី​ង៉ុ​ក មី​ញ បាន​រៀបរាប់​ត្រួសៗ​ពី​មូលហេតុ​នៃ​ជំងឺ​ទឹកនោមផ្អែម ក្នុងនោះ​មាន ការបរិភោគ​អាហារ​ដែលមាន​កាឡូរី​ខ្ពស់ ការ​គ្មាន​លំ​ហាត់ប្រាណ ជក់បារី ពិសា​គ្រឿង​ស្រវឹង​ច្រើន ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើនពេក ជា​កត្តា​ដែល​ធ្វើ​អ្នកជំងឺ​ប្រឈមមុខ​ខ្ពស់​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម​។​
 
​នៅ​កម្ពុជា​មិនទាន់មាន​របាយ​ណ៍​ជាក់លាក់​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​នោះទេ តែ​តាម​របាយការណ៍​របស់​អង្គការ IDF ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ បាន​បង្ហាញថា​រយៈពេល​៥០​ឆ្នាំ ចុងក្រោយ​នេះ សន្ទុះ​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​អ្នកជំងឺ​ភាគច្រើន​ស្ថិតនៅក្នុង​វ័យ​កណ្តាល ដែលមាន​រហូត​ទៅ ៤០០​លាន​នាក់​។ ការសិក្សា​ដដែល​នេះ បាន​បញ្ជាក់ថា តួលេខ​នឹង​កើត​ដល់ ៥៩២​លាន​នាក់​នៅត្រឹម​ឆ្នាំ ២០៣៥ ៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com