ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ដាក់ពង្រាយ​កម្លាំង​ដើម្បី​ពង្រឹង​សន្តិសុខ ក្រោយ​មាន​អំពើ​ភេរវកម្ម​នៅ​បារាំង
17, Nov 2015 , 12:23 pm        
រូបភាព
ភ្នំពេញ ៖ ប្រធាន​សេនាធិការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឆាយ គឹម​ខឿន បាន​ឲ្យ​ដឹងថា ការដាក់​ពង្រាយ​កងក​ម្លាំ​ង​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ដើម្បី​រក្សា​សន្តិសុខ​ក្នុងប្រទេស ក្រោយពី​មាន​អំពើ​ភេរវកម្ម​ពិភពលោក​កើតឡើង ជាពិសេស​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ។នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



លោក ឆាយ គឹម​ខឿន បញ្ជាក់ថា សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង​តាម​គោលដៅ​មួយចំនួន​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ អ្នកវិនិយោគ និង​បណ្ដា​ស្ថានទូត​នៅ​កម្ពុជា បន្ទាប់ពី​មាន​អំពើ​បំផ្ទុះ​គ្រាប់បែក នៅតាម​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប។ជាពិសេស​រក្សា​សន្ដិសុខសម្រាប់​ទទួលភ្ញៀវ​បរទេស ដែល​មក​ប្រកួត​បាល់ទាត់​ជម្រុះ​នៅ​កម្ពុជា ។ លោក ឆាយ គឹម​ខឿន អះអាងថា ការដាក់​ពង្រាយ​សន្តិសុខ​នេះ គឺ​ពុំមាន​គោលដៅ​អ្វី​ផ្សេង​នោះទេ ។

គួរ​បញ្ជាក់ថា អំពើ​ភេរវកម្ម​នៅ​កណ្តាល​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៣ វិច្ឆិកា​មកនេះ បានសម្លាប់​មនុស្ស​ប្រមាណ ១២៩ នាក់ និង​រងរបួស​៣៥៣​នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com