អន្តរជាតិ
ប្រេ​ស៊ី​ល ៖ សត្វ​កណ្តុរ​មួយ​ក្បាល​ត្រូវ​អ្នកទោស​ចិញ្ចឹម ឲ្យ​នាំ​គ្រឿងញៀន​នៅក្នុង​គុ
23, Nov 2015 , 9:02 am        
រូបភាព
ដោយ: ធីតា

សត្វ​កណ្តុរ​មួយ​ក្បាល​ត្រូវ​មន្ត្រីប៉ូលិស​ប្រេ​ស៊ី​ល​រកឃើញថា បាន​ដឹកជញ្ជូន​គ្រឿងញៀន និង​របស់ផ្សេងៗទៀត​ឲ្យ​អ្នកទោស​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​ក្នុង​មន្ទីរឃុំឃាំង​មួយ​នៅ​រដ្ឋ Tocantins ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ។


សត្វ​កណ្តុរ​នេះ​ស៊ាំ​ជាមួយ​មនុស្ស​ណាស់។ គេ​ថែមទាំង​អាច​ប៉ះ​អង្អែល​ក្បាល​វា​បាន​ទៀតផង។ សត្វ​កកេរ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប៉ូលិស ដោយសារ​តែមាន​ខ្សែ​យ៉ាង​វែង​ចងភ្ជាប់​នឹង​កន្ទុយ​របស់​វា។ ប៉ូលិស​បាន​តាមដាន​មើល​សកម្មភាព ហើយក៏​ឃើញ​សត្វ​មួយ​ក្បាល​នេះ​រត់​ទៅកាន់​អគារ A បន្ទាប់មក​ទៅ​អគារ C ។ ក្រុម​អ្នកទោស​បា​នប​ន្សុំ​ា​សត្វ​កណ្តុរ​នេះ ដើម្បី​ដឹកជញ្ជូន​គ្រឿងញៀន និង​វត្ថុ​ចាំបាច់ផ្សេងៗទៀត​ដូចជា ស៊ីម​កាត​ទូរស័ព្ទ​ជាដើម។ នៅពេលដែល​សត្វ​កកេរ​នេះ​រត់​ទៅដល់​គោលដៅ អ្នកទោស​នឹង​ស្រាយ​យក​របស់​ដែល​ចងភ្ជាប់​នឹង​កន្ទុយ​របស់​វា។

នៅក្នុង​ការត្រួតពិនិត្យ​នេះ គ្រឿងញៀន​ជាច្រើន​ប្រភេទ​ត្រូវបាន​រកឃើញ​នៅក្នុង​មន្ទីរឃុំឃាំង។ ក្នុងករណីនេះ ប៉ូលិស​នឹង​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្វែងរក​ម្ចាស់​សត្វ​កណ្តុរ។ រីឯ​សត្វ​កកេរ​នេះ​វិញ វា​ត្រូវបាន​គេ​ព្រលែង​នៅក្រៅ​មន្ទីរឃុំឃាំង បើទោះបីជា​វា​ជាប់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​គ្រឿងញៀន​ឲ្យ​អ្នកទោស​ក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com