អត្ថបទពាណិជ្ជកម្ម
ពិធី​សម្ពោធ​ជា​ផ្លូវការ ទូរ​សព្ទ​ដៃ​ម៉ាក MEIZU
23, Nov 2015 , 1:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​កាលពី​ថ្មីៗ​នេះ ម៉ាក​ទូរ​សព្ទ MEIZU ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ នៅ​ផ្សារ​ទំនើប អ៊ី​អន ដែលមាន​កម្ម​វី​ធី​សប្បាយៗ​ជាច្រើន និង​មាន​ការចាប់​រង្វាន់​ដល់​អតិថិជន​ផងដែរ អ្នកចូលរួម​ទាំងអស់​មាន​ភាព​រីករាយ​យ៉ាងខ្លាំង​ជាមួយនឹង​ការប្រគំ​តន្ត្រី ពិសេស​ដែលមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ក្នុងប្រទេស​កម្ពុជា លោក ណុប បា​យ៉ា​រិ​ទ្ធិ​,  តារាចម្រៀង​ក្នុង​កម្មវិធី Cambodian Idol កញ្ញា សុវត្ថិ​ឌី ធា​រី​កា​, និង​ពិធីករ​. DJ Cake, អេ​ជេ​ឡា​, ក្រុម​បង្ហាញ​ម៉ូត របាំ​ប្រពៃណី​ខ្មែរ​។

​​លោក គីម សុង ដែលជា​អគ្គនាយក​ក្រុមហ៊ុន Ramar Hoding Group មានប្រសាសន៍​លោក​បាន​នាំចូល​ទូរស័ព្ទ Smart Phone MEIZU និង​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់​ក្នុង​ទីផ្សារ​កម្ពុជា​ដែលជា​កំពូល Smart Phone ដ៏​ល្បី​ជាប់​លំដាប់ថ្នាក់​លេខ​៥ ទូរ​ទាំង​ពិភពលោក​ដែលមាន​ការពេញនិយម​នៅ​ទ្វីប​អ៊ឺរ៉ុប​, ទ្វីបអាស៊ី  ហើយ​លក់ដាច់​បំផុត​នាពេល​បច្ចុប្បន្ន​ក្នុងប្រទេស​ចិន​។

​លោក Li Xiao (​លី សាវ​) ដែលជា​អ្នកតំណាង​ក្រុមហ៊ុន MEIZU បានបង្ហាញ ទូរ​សព្ទ Smart Phone MEIZU MX5, MEIZU M2 Note, និង MEIZU M2 ដែលមាន​រាងស្តើង​ផលិត​ពី​លោហៈធាតុ Smart Phone SIM2​ប្រើប្រាស់​4G LTE បាន​ទាំងពីរ SIM CPU octacore 2.2 GHz​អាច​លេង​ហ្គេម ខ្នាត​ធំៗ​យ៉ាង​ងាយស្រួល  កម្មវិធី​Download បាន​លឿន​ដូច​ព្យុះ​ជាមួយ Ram 3G Rom 32G  ប្រភេទ​អេក្រង់ ទំហំ​ធំ​5. 5 inch FHD Resolution 1080 ធ្វើអោយមាន​ពណ៌​ធម្មជាតិ​ត្រជាក់​ភ្នែក កាមេរ៉ា​13 Megapixel ដែលមាន​ភ្លើង​Flash ២ ធ្វើអោយ​លោកអ្នក​អាច​ថតរូប​ភាពច្បាស់​ល្អ​ទាំងយប់​ទាំង​ថ្ងៃ​(Slow Motion Camera), សាក​ថ្ម​ឆាប់​ពេញ (10mn=25%, 40mn=60%) បច្ចេកវិទ្យា​ថ្មី​ស្គែ​ន ក្រយៅដៃ សម្រាប់​ដោះ​និង​ចាក់សោ កម្ម​វី​ធី Flyme ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​តែ​មូ​យ​គត់​អាច Download កម្មវិធី​ផ្សេងៗ ដោយ​មិនបាច់​បង្កើត ឬ​មាន Account នៅ Google,​សូម​ទទួលយក​បទពិសោធន៍​ថ្មី​ទាំងអស់គ្នា​។


​ក្រុមហ៊ុន Ramar Hoding Group និង​ក្រុមហ៊ុន MEIZU នឹង​ខិតខំ​ស្វែងរក​បទពិសោធ​ថ្មីៗ​ជាមួយ​ទូរ​សព្ទ​ដៃ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ហើយ​អតិថិជន​អា​ចរក​ទិញ​បាន​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com