ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​របស់​ស្ករ​ក្រហម​ចំពោះ​ស្បែក​
24, Nov 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកដឹង​ទេ​ថា​ស្ករ​ក្រហម​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​ស្បែក​អ្នក វា​អាចធ្វើឱ្យ​មុខ​អ្នក​ស្អាត អាច​ជម្រះ​ស្បែក​ក្រិន អាចធ្វើឱ្យ​ស្នាម​អ៊ុច​ខ្មៅ​មាន​ពណ៌​រាក់ ថែមទាំង​អាចធ្វើឱ្យ​ស្បែក​អ្នក​ទន់ ដូចនេះ​តើ​មាន​រូបមន្ត​អ្វីខ្លះ​ដែល​អាចធ្វើឱ្យ​ស្បែក​ស្អាត​?

 
​តែ​ស្ករ​ក្រហម​
​អ្នក​អាច​យកតែ​បៃតង​ចំនួន​២​ក្រាម ស្ករ​ក្រហម​ចំនួន​៣០​ក្រាម បន្ទាប់មក​យក​ទឹក​ក្តៅ​ដែល​ទើបនឹង​ពុះ​យកមក​ឆុងតែ​នោះ រួច​ទុក​៥​នាទី អាច​ពិ​សារបាន​ហើយ ក្រោយ​ពេលដែល​អ្នក​ផឹក​រួច នោះ​ស្បែក​អ្នកនឹង​ប្រែជា​ភ្លឺរលោង ប្រសិនបើ​ស្បែក​អ្នក​គ្រើម នោះ​វា​នឹងធ្វើ​ឱ្យ​រលោង​វិញ​។​
 
​ម៉ាស​ស្ករ​ក្រហម​
​អ្នក​អាចយ​កស្ករ​ក្រហម​ចំនួន​មួយ​ស្លាបព្រា​តូច លាយ​ជាមួយ​ទឹកឃ្មុំ​ចំនួន​៣​ភាគ​នៃ​ស្ករ​ក្រហម​នោះ បន្ទាប់មក​លាយ​បញ្ចូល​គ្នា ដោយ​កូរ​ឱ្យ​សព្វ អ្នក​អាចយ​កវា​មក​លាប​លើ​មុខ​ដែល​សើម​បាន ប៉ុន្តែ​មិនត្រូវ​លាប​នៅ​ស្បែក​ដែល​នៅ​ជុំវិញ​ភ្នែក និង​មាត់​ទេ រួច​ម៉ាស្សា ទុក​៥​នាទី​រួច​ទើប​លាង​ចេញ ដោយ​មួយអាទិត្យ​អ្នក​អាចធ្វើ​ម្តង នោះ​វា​នឹង​ជួយ​អ្នក​ជម្រះ​ស្បែក​ក្រិន វា​ថែមទាំង​អាចធ្វើឱ្យ​ស្បែក​អ្នក​ភ្លឺ ហើយ​អាច​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​បាន​ទៀតផង​។​
 
​ស្ករ​ក្រហម​ជាមួយ​ទឹកដោះគោ​
​អ្នក​អាចយ​កស្ករ​ក្រហម​ចំនួន​៣០០​ក្រាម​ដោយ​យក​ទឹក​ក្តៅ​ធ្វើឱ្យ​វារ​លាយ បន្ទាប់​មកចាក់​ទឹកដោះ​គោ​ស្រស់​ដែលមាន​បរិមាណ​ល្មម​ចូលទៅ​ក្នុងនោះ រួច​យកមក​លាប​លើ​មុខ​អ្នក​ចំនួន​៣០​នាទី ទើប​យក​ទឹក​លាង​ចេញ អ្នក​អាចធ្វើ​មួយថ្ងៃ​ម្តង ដោយ​អនុវត្ត​ចំនួន​៣​ខែ នោះ​វា​នឹង​ជួយ​បំបាត់​កោសិកា​ខ្មៅ​ដែលមាន​ក្នុង​ស្បែក​អ្នក នោះ​ស្បែក​អ្នកនឹង​មិន​ដុះ​ចេញ​នូវ​ស្បែក​ខ្មៅ​ឡើយ ប៉ុន្តែ​ជាធម្មតា​គេ​អនុវត្ត​មួយអាទិត្យ​ចំនួន​២​ដង​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com