ជាតិ
ជ័យលាភី​សន្តិភាព Gusi ជួបជុំគ្នា​ហើយ​នៅ​ហ្វីលីពីន​
24, Nov 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ
​ជ័យលាភី​សន្តិភាព Gusi ទាំង​១៩​រូប ដែល​ក្នុងនោះ​ក៏មាន​លោក ហ៊ុន ម៉ា​នី​ដែរនោះ បាន​ទៅដល់​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ជុំគ្នា​ហើយ​។ នៅ​ព្រឹក​នេះ ជ័យលាភី​ទាំងអស់​បាន​ជួបជុំគ្នា​នៅ​សួនឧទ្យាន Rizal ដើម្បី​ចូលរួម​គ្នា​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ត​មួយ​។​


  
​មនុស្ស​រាប់ពាន់​នា​ក់រួ​ម​ទាំង​អ្នកសារព័ត៌មាន​ផង បាន​ចូលរួម​ក្នុង​ពិធី​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកសម្របសម្រួល​កម្មវិធី​ទទួល​ពានរង្វាន់​របស់​ប្រតិភូ​កម្ពុជា​។​
  
​លោក ហ៊ុន ម៉ា​នី ដែលជា​អ្នកតំណាងរាស្ត្រ និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា គឺជា​ជ័យលាភី​របស់​កម្ពុ​ជាដំបូង​គេ ចាប់តាំងពី​ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០២​មក​។ ហើយ​ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ ក្នុងចំណោម​ជ័យលាភី​ទាំង​១៩​រូប លោក ហ៊ុន ម៉ា​នី មាន​វ័យក្មេង​ជាងគេ​។​
  
​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ​ទី​២៥​វិច្ឆិកា ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​នៅ​កញ្ចក់​ទូរទស្សន៍​បាយ័ន​មក​កម្ពុជា​ផងដែរ ចាប់ពី​ម៉ោង​៥​លា្ង​ច​។​
  
​កម្ពុជា​បាន​នាំយក​របាំ​សហ​សម័យ ដែល​សំដែង​ដោយ​សិល្បករ សិល្បការិនី​ចំនួន​១៤​រូប​។ ទស្សនីយភាព​នោះ​មាន​ចំណងជើង​ថា ព្រះ​ចន្ទ​ពេញវង់ ដែល​បង្ហាញ​ពី​សាមគ្គីភាព និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com