ជាតិ
សង្គមជាតិ
លោក ហ៊ុន សែន ប្រាប់​អាជ្ញាធរ​ឲ្យការពារ​សុវត្ថិភាព​ពលរដ្ឋ​
26, Nov 2015 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បង្កើន​ការការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​។​



​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក យ៉ាង​ដូច្នេះ​ថា​៖«ពីរ​ថ្ងៃ​ ​ពីរ​យប់​បាន​កន្លងផុត​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​។ នេះ​ជា​ថ្ងៃ​ចុងក្រោយ​ដែល​ខ្ញុំ​សង្ឃឹមថា សេចក្ដីសុខ​នឹង​ការសប្បាយរីករាយ​រប​ស់​ប្រជាជន​នឹង​បន្ត​កើតមាន​ដូច​ ២​ថ្ងៃ​កន្លងមក​។ សង្ឃឹមលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ការពារ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​សង្ឃឹមលើ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ខ្លួនឯង ពិសេស​ការ​​បើកបរ ដោយ​គោរព​ច្បាប់​ចរាចរណ៍​។ សូម​ជូនពរ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងអស់ ជួបតែ​សេចក្តីសុខ​និង​ការរីកចំរើន​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ផ្ញើ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បែបនេះ ហាក់​ព្រួយបារម្ភ​ពី​ហេតុការណ៍​ចៃដន្យ​ណាមួយ ដែល​អាច​កើតឡើង​ប៉ះពាល់​ដល់​សុវត្ថិភាព​ពលរដ្ឋ​។ គួ​ររម្លឹក​ផងដែរ កាលពី​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យអុំទូក នៅ​យប់​ថ្ងៃទី​២២ វិ​ច្ឆិកា ឆ្នាំ​២០១០ ឧបទ្ទវហេតុមនុស្ស​រត់​ជាន់គ្នា​លើ​ស្ពាន​ពេជ្រ​បណ្តាលឱ្យ​ពលរដ្ឋ​ចំនួន ៣៥៤នាក់​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com